ក្រសួងព័ត៌មាន ប្រកាសចាប់ផ្តើមផ្សាយកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning»

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ មេសា ២០២០៖

ក្រសួងព័ត៌មាន បានប្រកាសជាផ្លូវការនៃការចាប់ផ្តើមផ្សាយកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» Distance Learning តាម តេជោ ឌីធីវី និង App ក្រសួងព័ត៌មាន ដើម្បីឲ្យសិស្សានុសិស្ស អាចរៀនបាននៅក្នុងដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណៈ និងឯកជនទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីដ-១៩។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្រកាសជាផ្លូវការនៃការចាប់ផ្តើមផ្សាយកម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» Distance Learning តាម តេជោ ឌីធីវី និង App ក្រសួងព័ត៌មាន និងជាថ្ងៃនៃការចាប់កំណើតប៉ុស្តិ៍ទូរទស្សន៏ ទទក ២ TVK2 ផងដែរ ។
ឯកឧត្តម បានបន្តថា ប៉ុស្តិ៍ ទទក២ ឬ TVK2 បានដំណើរការផ្សាយសាកល្បងនៅថ្ងៃទី២០ ខែមេសានេះ បន្ទាប់ពីមានការចុះអនុស្សារណៈនៃ ការយោគ យល់ រវាងក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងព័ត៌មាន ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៏ ជាតិ កម្ពុជា និង App ក្រសួង ព័ត៌មាន កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។ កម្មវិធីនេះ បានចាក់ផ្សាយ នៅ ទូរទស្សន៏ជាតិកម្ពុជា TVK 2 ដែលមាន តាមប្រពន្ធ័ទូរទស្សន៏ Satellite តេជោ DTV និងតាម រយះប្រពន្ធ័ផ្សព្វផ្សាយ បែប ទំនើប App ក្រសួងព័ត៌មាន រួមទាំង ទូរទស្សន៍ខ្សែកាប រាជធានី ខេត្ត ដោយបាន ផ្សាយចាប់ពីម៉ោង ៧ព្រឹកតទៅ គឺ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញអោយ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ក៏ដូចជា App ក្រសួងព័ត៌មាន ត្រូវតែដាក់នូវរាល់កាលវិភាគកម្មវិធីរៀនពីចម្ងាយ ដើម្បីអាច អោយ សិស្សានុសិស្សទាំងអស់អាច បើកមើលដឹងថាថ្ងៃនេះ មានបង្រៀនមេរៀនអ្វីខ្លះ ជារៀងរាល់ថ្ងៃ?