ប្រទសកូរ៉េខាងត្បូងនៅរក្សាយុទ្ធនាការគម្លាតសង្គមរហូតដល់ថ្ងៃទី ៥ ខែឧសភា  

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងរក្សាយុទ្ធនាការគម្លាតឆ្ងាយពីសង្គមប្រឆាំង​នឹងមេរោគកូរ៉ូណាវីរុសរហូតដល់ដើមខែឧសភា ប៉ុន្តែវានឹងបន្ធូរបន្ថយគោលការណ៍ណែនាំសម្រាប់ក្រុមមនុស្ស និងករណីមួយចំនួន ដូចជាការប្រមូលផ្តុំសាសនា និងការសាកល្បងការជ្រើសរើសជាដើម។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun បាននិយាយនៅក្នុងកិច្ចប្រជុំឆ្លើយតបរបស់រដ្ឋាភិបាលថា ការរក្សាគម្លាត​ឆ្ងាយពីអ្នកដទៃនៅតាមទីសាធារណៈ ការធ្វើអនាម័យប្រចាំថ្ងៃ និងការពាក់ម៉ាស់ នឹងត្រូវបានរក្សាឱ្យស្ថិតក្រោមការអនុវត្តវិធានការ​គម្លាតឆ្ងាយពីសង្គមរហូតដល់ថ្ងៃទី ៥ ឧសភា។

ប៉ុន្តែបទបញ្ជារដ្ឋបាលទៅលើព្រះវិហារ រង្គសាល កន្លែងហាត់ប្រាណ និងសាលារៀនមួយចំនួនដែលបានអនុវត្តយ៉ាងល្អក្នុង​អំឡុងពេលនៃការបិទបណ្តោះជាអាសន្នរបស់ពួកគេ នឹងត្រូវបានលើកលែងដោយមានលក្ខខណ្ឌដែលពួកគេគោរពតាមវិន័យដាច់ខាត។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា រដ្ឋាភិបាលក៏នឹងចាប់ផ្តើមអនុញ្ញាតឱ្យមានការធ្វើតេស្តលក្ខណៈសម្បត្តិចាំបាច់ ឬការប្រឡងជ្រើស​រើស​បុគ្គលិកផងដែរ។

លោកបាននិយាយបន្ថែមថា កន្លែងសាធារណៈខាងក្រៅ ដូចជាព្រៃកម្សាន្តអាចបើកឡើងវិញបាន ហើយសកម្មភាពកីឡានៅ​ខាងក្រៅអាចត្រូវបានដំណើរការឡើងវិញនៅលើមូលដ្ឋានមានកំណត់ ដរាបណាពួកគេធ្វើតាមតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកពីគេ​ដ៏តឹងរ៉ឹង។

លោក  Chung បាននិយាយថា «ទាក់ទងនឹងការដាក់ឱ្យនៅដាច់ដោយឡែកពីគេ វាមានសុវត្ថិភាពបំផុតក្នុងការបន្តការផ្លាស់ប្តូរ​សង្គមដែលមានអាំងតង់ស៊ីតេខ្ពស់ ប៉ុន្តែវាមិនងាយស្រួលទេនៅក្នុងស្ថានភាពជាក់ស្តែង។ យើងត្រូវស្វែងរកមូលដ្ឋានកណ្តាល»។

រដ្ឋាភិបាលបានចាប់ផ្តើមយុទ្ធនាការគម្លាតឆ្ងាយពីសង្គមកាលពីចុងខែមុន ដែលជាផ្នែកមួយនៃការបង្កើនកិច្ចខិតខំប្រឹងប្រែង​ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)