ទោះបីជាប់មមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ ក្តីតែរដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចកងទព័នៅសមរភូមិមុខដែលកំពង់ការពារបូរណ:ភាពទឹកដីនៅតាមបន្ទាត់ព្រុំដែន

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ ចន​ ណារិទ្ធ​

​ ខេត្ត​ព្រះ​វិហារ​៖​ ​នាព្រឹកថ្ងៃទី១៨មេសា ឆ្នាំ២០២០ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ​ ឯកឧត្ដម​​ កើត ឆែ អភិបាលរងនិងជាតំណាង​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូនអំណោយមួយចំនួនដល់វរះកងទ័ពជួរមុខមានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩,វរះនគរបាលលេខ៧៩៣,បញ្ជាការដ្ឋាន​អង្គរក្សខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៏លេខ១២៨ប្រចាំស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង។
​អង្គភាពកងទ័ព និងនគរបាលនៅទិសជួរមុខទាំងនៅខេត្តព្រះវិហារ ក៏ដូចជានៅខេត្តស្ទឹងត្រែងសុទ្ធសឹងជាអង្គភាពដែលចងសម្ពន្ធ័មេត្រីភាពជាមួយរដ្ឋ បាលរាជធានីភ្នំពេញហើយរដ្ឋបាលរាជធានីភ្នំពេញតែងបានផ្សាភ្ជាប់នូវមនោ សញ្ចេតនារវាងសមរភូមិមុខ និងសមរភូមិក្រោយនិងបានជួយឧបត្ថម្ភដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីជាប់ជា ប្រចាំតាំងពីថ្នាក់ក្រុងដល់ថ្នាក់ខណ្ឌផងដែរ។ជាពិសេសគឺបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន និងសម្តេចគតិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តលជូនបងប្អូនដើម្បីសំរាលការលំបាកខ្វះខាតនិងលើកកំពស់ជីវភាពកងទ័ព និងគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។
​ ឯកឧត្ដម​ ឧត្តមសេនី ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ទិស
ព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច គត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលជានិច្ចកាលតែងផ្តល់ការជួយឧបត្តម្ភដល់កងទ័ពនៅសមរភូមិមុខនិងគិតគូពីសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពតាមរយះ​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។​ ឧត្តមសេនីយ័ស្រី ឌឹក ក៏បានលើកឡើងពីសភាពការណ៏តាមបណ្តោយព្រំដែនកម្ពុជា.ថៃទិសប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំ ដែននៃសន្តិភាព អភិវឌ្ឍន៏និងពាណិជ្ជកម្ម។ពាក់ពន្ធ័នឹងបញ្ហាជំងឺកូវីដ.១៩ដែល កំពុងរីករាលដាលនៅជុំវិញពិភពលោកដែលកម្ពុជាក៏ទទួលរងផលប៉ះពាល់ដែរនោះ មេបញ្ជាការបានថ្លែងថា៖កងទ័ព និងគ្រួសារកងទ័ពឈរជើងនៅទិស ប្រាសាទព្រះវិហារ ទិសស្រុកជាំក្សាន្តគឺពុំមានកងទ័ពយើងណាម្នាក់មានឆ្លងជំងឺ កូវីដ.១៩នោះឡើយដោយបងប្អូនបានប្រកាន់ខ្ជាប់នូវបទបញ្ជាររបស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន និងការណែនាំពីការសំអាតអានាម័យរបស់ក្រសួងសុខាភិបាល។​ ឯកឧត្ដម​ ឧត្តមសេនីស្រី ឌឹក បន្តទៀតថា​ ជំងឺកូវីដ.១៩គឺប្រៀបបានទៅនឹងខ្មាំងសត្រូវលាក់មុខដែលយើងមើលមិនឃើញធ្វើឧ្យិយើងលំបាកក្នុងការប្រយុទ្ធប្រឆាំង។ដូច្នេះមានតែការខិតខំអនុវត្តការសំអាតដោយ ឧស្សាហ៏លាងដៃនឹងសាប៉ូ ,អាល់កុលឬជេលសម្លាប់មេរោគ,ការប្រើម៉ាសការពារ និងជៀសវាងការប្រមូលផ្តុំគ្នានិងត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់យ៉ាងតិច២ម៉ែត្រ។
​ ក្នុង​នាម​ ឯកឧត្ដម​​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម​​ កើត ឆែ បានលើកឡើងថា​ ទោះបីរដ្ឋបាលរាជធានីភ្នំពេញមានភាពមមាញឹកលើការងារអភិវឌ្ឍន៏ទីក្រុង ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ.១៩យ៉ាងណាក្តីក៏រដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចវរះ កងទ័ព,វរះនគរបាលយើងដែលកំពុងឈរការពារទឹកដីតាមបណ្តោយព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែងនោះដែរដែលជាមនោសញ្ចេតនាផ្សារភ្ជាប់ រវាងសមរភូមិមុខនឹងសមរភូមិក្រោយ។​ អភិបាលរង​រាជធានីភ្នំពេញ​ក៏បានអំពាវនាវដល់កងទ័ព​និងកងនគរបាលបាលទាំងអស់ដែលកំពុងឈរជើងនៅទិសជួរមុខប្រសាទព្រះវិហារ និងស្ទឹងត្រែងត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមរយះការធ្វើអនា ម័យជាប់ជាប្រចាំគឺការពារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវកូវីដ.១៩ដែលជាសត្រូវបំបាំងកាយយើងមើលមិនឃើញនេះ។
​ ក្នុងឱកាស​នោះ​ ឯកឧត្ដម​​ កើត ឆែ ក៏បាននាំយកអំណោយជាថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទៅផ្តល់ជូនវរះកងទ័ព និងនគរបាល,បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះផ្តល់ជូនសំរាប់អង្គភាពកងពលធំអន្តរាគមន៏លេខ៣មានទឹកប្រាក់ ១០លានរៀល,ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ៩. ៥លានរៀល,វរះនគរ បាលការពារព្រំដែនលេខ៧៩៣ចំនួន៥លានរៀល,បញ្ជាការដ្ឋានអង្គរក្ស២០លានរៀល,កងពលតូចអន្តរាគមន៏លេខ១២៨ . ៥លានរៀលនឹងផ្តល់ជូនវរះសេនាតូចអន្តរាគមន៏លេខ២៨១.២៨២.២៨៣,២៨៤និង២៨៥ រួមទាំងការផ្តល់ជូន ដល់នាយទាហាន,នាយទាហានរង និងពលទាហានសរុបជាថវិកាចំនួន
៤២០.៣៥០.០០០រៀល៕