ក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់រំ រៀបចំកម្មវិធី បង្រៀនពីចម្ងាយ តាម App ក្រសួងព័ត៌មាន និងតេជោ DTV

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ ក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់ រំយុវជន និងកីឡា រៀបចំ កម្មវិធី បង្រៀនពីចម្ងាយ E-Learning តាម App ក្រសួងព័ត៌មាន និងតេជោ DTV ដើម្បីបង្រៀនសិស្សតាម E-Learning នៅក្នុងដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណៈ និងឯកជនទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីដ-១៩។
ក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការ សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បី ពិនិត្យ និងពិភាក្សាការងារអនុវត្ត កាលពីព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល បិទ សាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្មណ៏ ពីការឆ្លងនៃ មេរោគ កូវីត១៩ ហើយសិស្សានុសិស្ស មិនបានមករៀននៅសាលានោះ ក្រសួង ព័ត៌មាន សហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំជាកម្មវិធី បង្រៀនពីចម្ងាយ E-LEARNING DISTANCE LEARNING នូវចំណេះដឹងទូទៅ សម្រាប់កុមារតូច រហូតដល់ធំ តាមរយះ ការចាក់ផ្សាយតាមប្រពន្ធ័ Internet App ក្រសួង ព័ត៌មាន និងតាមរយះប្រពន្ធ័ ទូរទស្សន៏ផ្កាយ រណប តេជោ ឌីធីវី ប៉ុស្តី TVK 2 ដែលអាចអោយសិស្សានុសិស្សបើកមើលបាន ដោយឥតគិតថ្លៃ ហើយនៅពេលមុខ ក៏គ្រោងពង្រីកទៅ ស្ថានីយ៍ទូរទស្សន៍ខ្សែកាប នៅភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។
តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំលើកទី ១ នេះធ្វើឡើងស្របតាមអនុស្សារណៈនៃ ការយោគ យល់គ្នារវាង ក្រសួង អប់រំ យុវជន និង កីឡា និង ក្រសួង ព័ត៌មាន ស្តីពីការរៀបចំផលិត និង ផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» លើប្រពន្ធ័ ទូរទស្សន៏ជាតិកម្ពុជា និង App ក្រសួងព័ត៌មាន ត្រូវបានធ្វើពិធី ចុះហត្ថលេខា ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា ។ ដូច្នេះកិច្ចប្រជុំនេះ គឺ ពិភាក្សាគ្នា ដោយសម្រេចកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃដំបូង នៃការចាក់ផ្សាយ ចាប់ពីម៉ោង៦ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ រហូតដល់ ព្រឹកវិញ គឺ២៤ម៉ោង ជារៀងរាល់ថ្ងៃ។ សម្រាប់កម្មវិធិសិក្សាដែលគ្រោងធ្វើការ ចាក់ផ្សាយ មានការបង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ។
ឯកឧត្តម បានបញ្ជាក់ថា ទោះបីនៅពេលសាលារៀនបើកដំណើរការឡើងវិញក៏ដោយ ប៉ុស្ត៍ទូរទស្សន៍ មួយនេះ ក៏នៅតែផ្សាយកម្មវិធីអប់រំ ផ្សេងៗជាច្រើនទៀតផងដែរ ដើម្បីទុកជាប្រយោជន៏ដល់អ្នកសិក្សា ស្រាវជ្រាវ អាចស្វែងរកឯកសារបាន តាមរយៈកម្មវិធី របស់ក្រសួងព័ត៌មាន បានបង្កើតឡើង៕