សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ១៧.០៤.២០

១.អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍បានព្រមានថា កុមាររាប់ម៉ឺននាក់អាចនឹងស្លាប់ក្នុងឆ្នំា ២០២០ នេះ ដោយសារសេដ្ឋកិច្ចសកលលោកធ្លាក់ចុះ បង្កឡើងដោយការរាលដាលនូវកូវីដ ១៩ ហើយអង្គការសហប្រជាជាតិក៏បានបញ្ជាក់ផងដែរថា កុមាររាប់លាននាក់នឹងរស់នៅក្នុងជីវភាពក្រីក្រដោយសារវិបត្តិនេះ ។
ប្រភព រ៉យតឺ
២. ប្រទេសរុស្សី និងប្រទេសអារ៉ាប់ប៊ីសាអីឌីត បានប្តេជ្ញាចិត្តរួមគ្នាក្នុងកាត់បន្ថយការផលិតប្រេង ដោយភាគីទំាងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយគូសបញ្ជាក់ថា ប្រទេសរុស្សីនិងប្រទេសអារ៉ាប់ប៊ីសាអីឌីតបានសហការជាមួយក្រុមប្រទេសជាសមាជិកអង្គការប្រទេសនំាប្រេងចេញ ហៅកាត់ថា អូផិក(OPEC) ដើម្បីឈានទៅដល់ការសម្រេចកិច្ចព្រមព្រៀងមួយដើម្បីធ្វើឲ្យទីផ្សារតម្លៃរបស់ប្រេងមានស្ថេរភាព ។
ប្រភព ស៊ិនហួរ
៣.អាល្លឺម៉ង់៖ តាមការស្ទង់មតិមួយ បានបង្ហាញឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះ ថាគណៈបក្សអភិរក្សនិយមរបស់អធិការបតី លោកស្រី អង់ហ្សេឡាម៉ាកែល ទទួលបានការគំាទ្រជាច្រើនក្នុងពេលប្រទេសកំពុងជួបវិបត្តិកូវីដ១៩ ។ ចំនួននៃអ្នកគាំទ្រគណៈបក្សអភិរក្សនិយមបានឡើងខ្ពស់បំផុត ដែលគណៈបក្សមិនធ្លាប់ទទួលបាន ក្នុងរយៈពេលបីឆ្នំាកន្លងមកនេះ ។
ប្រភព រ៉យតឺ
៤.ប្រធានាធិបតីប្រទេសចិន លោកស៊ី ជីនពីង និងប្រធានាធិបតីប្រទេសរុស្សី លោក វ្លាឌីមៀពូទីននៅថ្ងៃព្រហស្បតិ៍នេះ បានជួបសន្ទនាគ្នាតាមទូរសព្ទ ពិភាក្សាគ្នាពីវិបត្តិកូវីដ១៩ ។មេដឹកនំាទំាងពីរក៏បាន ច្រានចោលការចោទប្រទេសចិនថាមានការយឺតយ៉ាវក្នុងការផ្តល់ព័ត៌មានទៅកាន់ពិភពលោក អំពីកូវីដ ១៩ នេះ ។
ប្រភព ឆាណែលញីវអេស៊ីយ៉ា
អត្ថបទ ឆាយ វីកាល