ប្រទេសថៃរកឃើញការឆ្លងថ្មីនៃជំងឺCOVID-19 ចំនួន ២៨ ករណី និងស្លាប់ម្នាក់ទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង
ប្រទេសថៃរាយការណ៍ថា នៅថ្ងៃសុក្រ ទី ១៧ ខែមេសា នេះបានរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ២៨ករណី និងការស្លាប់របស់ស្ត្រីអាយុ ៨៥ ឆ្នាំម្នាក់ទៀតដែលមានសុខភាពខ្សោយខ្លាំង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ សុក្រ ទី ១៧ ខែមេសា ឆ្នាំ ២០២០។
លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង COVID-19 របស់រដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើមាន១៦ករណីជាប់ពាក់់ព័ន្ធទៅនឹងចង្កោមនៃអ្នកឆ្លងមុនៗ ៥ ករណីមិនជាប់ទាក់ទងនឹងករណីចាស់នោះទេ ហើយ ៧ ករណីទៀតកំពុងរង់ចាំការស៊ើបអង្កេតរបស់អាជ្ញាធរសុខាភិបាល។
សូមបញ្ជាក់ថា ចាប់តាំងពីការរីករាលដាលនៃ COVID-19 បានផ្ទុះឡើងចាប់តាំងពីខែមករាមកទល់នឹងពេលនេះ ប្រទេសថៃមានករណីឆ្លងជំងឺរាតត្បាតសកលនេះសរុបទូទាំងប្រទេស ២,៧០០ករណី ស្លាប់ ៤៧នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងចំនួន ១,៦៨៩នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia