ប្រទេសតង់ហ្សានីចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀនជនជាតិនីហ្សេរីយ៉ាជាមួយនឹងហេរ៉ូអ៊ីនទម្ងន់ ២៧០ គីឡូក្រាម

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង
អាជ្ញាធរគ្រឿងញៀនប្រទេសតង់ហ្សានីបានរាយការណ៍ថា បានចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀននីហ្សេរីយ៉ាអាយុ ៣៩ ឆ្នាំម្នាក់និងរឹបអូសបានហេរ៉ូអ៊ីន ២៧០ គីឡូក្រាម។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីន ហួរ នៅព្រឹកថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ២០២០។
លោក James Kaji អគ្គស្នងការស្តីទីសម្រាប់អាជ្ញាធរត្រួតពិនិត្យគ្រឿងញៀន (DCEA) របស់ប្រទេសតង់ហ្សានីបានបញ្ជាក់ថា បុរសជាជនល្មើសជនជាតិនីហ្សេរីយ៉ានោះឈ្មោះ Kanayo David Chukwu អាយុ ៣៩ឆ្នាំត្រូវបានចាប់ខ្លួនជាមួយនឹងបក្ខពួកជនជាតិតង់ហ្សានីពីរនាក់ទៀត មានអាយុ ៣៨ ឆ្នាំជាសាស្ត្រាចារ្យសាកលវិទ្យាល័យមួយ និងម្នាក់ទៀតអាយុ៤៩ ឆ្នាំជាវិស្វករអាជីព។ហេរ៉ូអ៊ីនទាំងនោះត្រូវបានលាក់នៅក្នុងផ្ទះមួយកន្លែងនៅតំបន់ Mbezi Kibanda Cha Mkaa៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីន ហួរ