ឯកឧត្តម ណុប វណ្ណៈ ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ២០០,០០០រៀល ចំនួន៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម ណុប វណ្ណៈ ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ឋានៈស្មើ អនុរដ្ឋលេខាធិការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) ចំនួន០៥ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) ដោយគិតចាប់ពី ខែឧសភា រហូតដល់ ខែកញ្ញា ឆ្នាំ២០២០ ៕