អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការងារជួសជុល អភិរក្សនៅប្រាសាទបាគង

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យតាមដានការវិវឌ្ឍនៃកិច្ចការជួសជុល អភិរក្សនៅប្រាសាទឥដ្ឋ (បណ្ណាល័យ) ជ្រុងអាគ្នេយ៍ប្រាសាទបាគង។

ការចុះពិនិត្យតាមដាននាពេលនេះ បានផ្តោតសំខាន់ទៅលើបច្ចេកទេសជួសជុលប្រាសាទឥដ្ឋដែលរងការខូចខាតជាច្រើនអន្លើរនៅផ្នែកខាងលិច និងខាងត្បូង៕