អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការរកឃើញបំណែកបដិមាព្រះពុទ្ធនៅប្រាសាទអង្គរវត្ត

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការរកឃើញបំណែកបដិមាព្រះពុទ្ធជាច្រើនអង្គនៅប្រាសាទអង្គរវត្ត។ បំណែកបដិមាទាំងនេះត្រូវបានកប់ក្នុងដីក្នុងជម្រៅរាក់ និងរកឃើញដោយអ្នកបុរាណវិទូរនៃអាជ្ញាធរជាតិអប្សរានាពេលបំពេញភារកិច្ចរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណប្រាសាទអង្គរវត្ត៕