ចាប់ពីថ្ងៃទី១៦ដល់ ៣០ ខែមេសា ថ្លៃលក់រាយប្រេងឥន្ធនៈនិងបន្តធ្លាក់ចុះមកត្រឹម ២, ២៥០រៀលក្នុង១លីត្រ

វិទ្យុជាតិកម្ពុជា :ហាន់ ស្រីណា ១៦ .០៤. ២០៖

ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ចាប់ពីថ្ងៃទី១៦ដល់ ៣០ ខែមេសា ឆ្នាំ២០២០ថ្លៃលក់រាយប្រេងឥន្ធនៈនិងបន្តធ្លាក់ចុះមកត្រឹម ២, ២៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតាEA92 និង ២ ,៣០០រៀលសម្រាប់ប្រេងម៉ាស៊ូត។
តម្លៃនេះ គឺផ្អែកទៅលើតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ នឹងត្រូវលក់២ ,៤១៤រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និង២, ៤៩៦រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ។
សេចក្តីប្រកាសបញ្ជាក់ថា ការបញ្ចុះតម្លៃប្រេងនេះគឺដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ ក្នុងការធានាបាននូវនិរន្តភាពជូនអ្នកប្រើប្រាស់ ក្នុងកាល:ទេស:ដែលជំងឺឆ្លង Covid-១៩កំពុងការរីករាលដាលនៅទូទាំងសកលលោក។
ក្រសួងក៏បានអំពាវនាវដល់គ្រប់បណ្តាលស្ថានីលក់ប្រេងឥន្ធន:ទាំងអស់ប្រតិបត្តិតាមការចាំបាច់និងអោយមានប្រសិទ្ធភាព៕