អាជ្ញាធរខេត្តកណ្តាល បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានការយល់ដឹងខ្ពស់ពីបញ្ហាជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៥ ០៤ ២០២០ ៖

អាជ្ញាធរខេត្តកណ្តាល បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានការយល់ដឹងខ្ពស់ពីបញ្ហាជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេស ពន្យល់ណែនាំឲ្យកូនៗរបស់គាត់បន្តធ្វើការងាតាមធម្មតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាន ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ប្រជាពលរដ្ឋតាមមូលដ្ឋាននៅទូទាំងខេត្តកណ្តាល ហាក់មានការយល់ដឹងខ្ពស់ពីបញ្ហានៃជំងឺកូវីដ១៩ ក្រោយ ពីអាជ្ញាធរ បានផ្សព្វផ្សាយព័ត៌មាន និងវិធានការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្តាក់ ការរីករាលដាល នៃជំងឺកូវីដ១៩។
ឯកឧត្តម បានឲ្យដឹងទៀតថា អាជ្ញាធរនៅតាម ភូមិ ឃុំ ស្រុកទាំងអស់នៅទូទាំងខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានជាបន្ដបន្ទាប់ លើបញ្ហា ជំងឺកូវីដ១៩នេះ ដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលវិលត្រឡប់មកពីបណ្តាលប្រទេសជិតខាង ត្រូវអនុវត្តន៍វិធានការចតាឡីសាក់ ដោយនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។
សំឡេង៖« អញ្ចឹងសបញ្ជាក់ថា ទាំងម្តាឳពុកគាត់នៅមូលដ្ឋាន ក៏គាត់ភ្ជាប់ទំនាក់ទំនងមកកូនគាត់ ហើយកូនគាត់ក៏ប្រាប់ទៅមូលដ្ឋាន ហើយគាត់គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល នៅមូលដ្ឋានរបស់គាត់មានការទទួលយកបានអំពីព័ត៌មានដែលយើងខិតខំ ទាំងអស់គ្នាទាំងឃុំ រាជធានីជាពិសេសខេត្តកណ្តាលតែម្តងចង់បញ្ជាក់តែម្ដង ជារឿងវិជ្ជមានមួយដែលលោកសួរមកហ្នឹងជាសំណួរពិសេសតែម្តង ខ្ញុំបើបានសួរហ្នឹងខ្ញុំត្រេកអរណាស់ ចង់ជម្រាបថាយើងយុទ្ធនាការធ្វើឲ្យប្រជាពលរដ្ឋយល់ជ្រួតជ្រាប យុទ្ធនាការធ្វើឲ្យប្រជាពលរដ្ឋកុំខ្លាចរអើមគ្នា ប៉ុន្ដែយើងគោរពវិធានអនាម័យ គោរពវិធានចាក់តាឡីសាក់ គោរពវិធាននៅដាច់ដោយឡែក កុំប៉ះពាល់ផ្ទាល់ ឬក៏ពាក់ម៉ាស់ ឬក្រម៉ា តាមប្រសាសន៍សម្ដេចតេជោ ដែលបង្វរកឲ្យប្រជាពលរដ្ឋខិតខំពិនិត្យ ថែមទាំសុខភាពនេះ ប្រជាជនគាត់យល់ហើយ គាត់ជឿ គាត់ជឿហើយគាត់ធ្វើតាម ទើបជម្ងឺរាតត្បាតរាលដាលយើងបារម្ភនេះ វាមានការថយ»។
ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចេះតាមដាមនូវព័ត៌មានណាដែលមានប្រភពត្រឹមត្រូវច្បាស់លាស់ ដើម្បីជៀសវាងការទទួលព័ត៌មានមិនពិត។
ឯកឧត្តម បញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ មេសា ឆ្នាំ២០២០ ប្រជាពលករដែលវិលចូលមកវិញ ពីបណ្តាលប្រទេសជិតខាងមានចំនួនជិត២ ពាន់នាក់។