ជនជាតិឥណ្ឌូណេស៊ី២នាក់ដែលឆ្លងមេរោគកូវីដ-១៩ មកពីប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីព្យាបាលជាសះស្បើយ

AKP សៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ —

បុរសជាជនជាតិឥណ្ឌូណេស៊ី២នាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ មកពីប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះបន្ទាប់ពីព្យាបាលជាសះស្បើយ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អស់រយៈពេល២២ថ្ងៃកន្លងមក។

រូបថត៖ ឃុត សៅ