ល្បែងរាវបង្កងបង្រៀនមនុស្សមានភាពឆ្លាតវៃលើការស្តាប់

វិទ្យុជាតិកម្ពុជា៖ លោកហុក សុខរិន

MC: ល្បែងរាវបង្កងនេះនៅស្រុកខ្លះគេហៅថា «ល្បែងអាខ្វាក់អាខ្វិន» ព្រោះមានរបៀបលេងប្រហាក់ប្រហែលគ្នា។ ល្បែងប្រជាប្រិយនេះសម្រាប់លេងកម្សាន្តសប្បាយនៃពួក កុមារា កុមារី ឬមនុស្សវ័យជំទង់។ គេអាចលេងនៅពេលរាត្រីខែភ្លឺក៏បានឬពេលថ្ងៃក៏បាន។
អត្ថប្រយោជន៍ល្បែងនេះជាការហាត់ត្រចៀកឲ្យស្ទាត់ក្នុងការស្ដាប់សំម្លេងនិងឲ្យមានស្មារតីរឹងប៉ឹងរហ័សដៃជើង។
យុវជន កឹម វិទូ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សសយកបានឲ្យដឹងថា របៀបលេងរល្បែងនេះ ត្រូវបបួលអ្នកចូលរួមលេងឲ្យបានច្រើនគ្នា យ៉ាងតិច១៥នាក់មានស្រី មានប្រុស។
ហើយយកក្រមា ឬកន្សែងចងខ្ចប់ភ្នែកអ្នកចូលរួមចំនួន ០២ នាក់ឲ្យបានជិតល្អ។
-ក្នុងចំណោមអ្នកទាំងពីរនាក់ដែលត្រូវបានចងខ្ទប់ភ្នែកនេះ មានម្នាក់ត្រូវកាន់បំពង់ឬស្សីឬត្រឡោកដូងដើរគោះត្រង់នេះ មួយប៉ូកត្រង់នោះមួយប៉ូក។ពេលគោះហើយត្រូវគេចខ្លួនឲ្យរហ័សដោយកុំឲ្យឮស្នូរជើង។
-ចំណែកម្នាក់ទៀតដែលត្រូវបានចងភ្នែកដែលនោះ ត្រូវរាវរកចាប់អ្នកគោះបំពង់ឬស្សីឬត្រឡោកដូង នោះភ្លាម ដោយធ្វើយ៉ាងណាឲ្យតែចាប់អ្នកគោះបាន។
-បើកាលណាអ្នករាវនោះចាប់មិនបាន គេចាត់ទុកថា អ្នកគោះត្រឡោកនោះជាអ្នកឈ្នះប៉ុន្តែបើអ្នករាវចាប់បាន គេឲ្យអ្នករាវធ្វើជាអ្នកគោះត្រឡោងវិញម្ដង ឬឲ្យអ្នកចូលរួមណាម្នាក់ផ្សេងទៀតជាអ្នកគោះត្រឡោក។ឯអ្នកចូលរួមដទៃទៀត ជាអ្នកស្រែកហ៊ោ ឬស្រែកបញ្ឆោតអ្នករាវចាប់។
១Clip1«.លេង ល្បែងរាវបង្កងនេះ អាចមានចំនួនមនុស្សយ៉ាងតិចណាស់ចាប់ពី១៥នាក់ឡើងទៅ។ហើតគេចាត់មនុស្សបីនាក់………កុំឲ្យនាក់ចាំទីហ្នឹងចាប់បានគ្នាគាត់ហើយពួកគាត់ទាំងពីនាក់មានត្រឡោកម្នាក់មួយគូរដើម្បីគោះបង្វៀងកុំឲ្យគេចាប់បាន»។
លោកបន្តថា ការឈរជារង្វង់ក៏ត្រូវបានកំណត់ឲ្យឈរឆ្លាស់គ្នារវាងមនុស្សប្រុស និងមនុស្សស្រីដើម្បីជួយប្រាប់ដល់ភាគីម្ខាងរៀងៗខ្លួនឲ្យគេច និងតាមចាប់ភាគគីម្ខាងទៀត ។ចំណែកតួបង្កងដែលមិនត្រូវបានបិទភ្នែកនោះគឺត្រូវតែការពារដោយគោះត្រឡោកបង្វែរដានបង្កងមេ ធ្វើយ៉ាងណាជួយមិនឲ្យចាប់បង្កងតូចរបស់ក្រុមបាន។
ការលេងល្បែងរាវបង្កងនេះចាំបាច់ត្រូវមានក្រុមបុរសនិងក្រុមស្រ្តី។ករណីអ្នកដែលប៉ាវចាញ់មានតែម្នាក់តែប៉ុណ្ណោះត្រូវបានគេចងក្រម៉ាបិទភ្នែកទាំងពីរធ្វើជាមេបង្កងធំ។ចំណែកអ្នកឈ្នះត្រូវតែមានពីរនាក់ដោយម្នាក់ត្រូវបានចងក្រម៉ាបិទភ្នែកដូចគ្នា រីឯម្នាក់ទៀតមិនចងក្រម៉ាទេ ប៉ុន្តែត្រូវបានកាន់ត្រឡោកម្នាក់ពីរសំរាប់គោះ។
៦ Clip3«ត្រឡោកហ្នឹងមានការគោះតុ ៗៗ តុ ៗៗ តុៗៗ គោះម្តងបីៗ ហើយឲ្យអ្នកចាំទីហ្នឹង…..បើអ្នកចាំទីជិតដល់គាត់ហើយអញ្ចឹងគ្នាគាត់មួយទៀតគោះត្រឡោកដើម្បីបង្វាកងកុំឲ្យអ្នកចាំទីចាបគ្នាគាត់បាន » ។
ប្អូនប្រុសកឹម វិទូបានឲ្យដឹងដែរថា ៖នៅពេលបង្កងធំរាវចាប់បានបង្កងតូចណាមួយហើយនោះស្រេចទៅលើលក្ខខណ្ឌដែលក្រុមទាំងមូលបានកំណត់ ដូចជាថាត្រូវឲ្យក្រុមអ្នកចាញ់រាំ មកផ្ទះក្រុមអ្នកឈ្នះ ឬក៏រាំផង និងច្រៀងផង ទៅតាមអ្វីដែលបានកំណត់មុនចាប់ផ្តើមលេង ៕

EPSON MFP image