នាំអំណោយ ឯកឧត្តម ឃួង ស្រេង ជូនដល់ស្ត្រី កើតកូនទី៧នៅតាមផ្លូវ និងប្រជាពលរដ្ឋ១០០គ្រួសារផ្សេងទៀតដែលកំពុងជួបការលំបាក នៅសហគមន៏ភូមិអណ្តូង ខណ្ឌព្រែកព្នៅ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយ ឯកឧត្តម ឃួង ស្រេង អភិបាលបាលរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ព្រម ទាំង ក្រុមការងារ យកទៅចែកជូនស្ត្រីសម្រាលកូនទី០៧ នៅតាមផ្លូវ នៅពាក់កណ្តាលយប់ និងប្រជាពលរដ្ឋចំនួន១០០គ្រួសារផ្សេងទៀតដែលកំពុងជួបការលំបាក នៅក្នុងសហគមន៏ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីជួយសម្រួលការលំបាកដោះស្រាយជីវភាព ។
អំណោយ របស់ ឯកឧត្ដម ឃួង ស្រេង ដែលបានផ្តល់ជូននោះរួមមាន៖ សរុប អង្ករ២តោន ទឹកត្រី១០០យួរ, ទឹកស៊ីអ៉ីវ១០០យួរ, មី ,ត្រីខកំប៉ុង,អំបិល, សាប៊ូដុំ, និងថវិកាមួយចំនួនទៀត ដើម្បីជួយសម្រាលការលំបាកក្នុងពេលនេះ ។