សមត្ថកិច្ចខេត្តស្ទឹងត្រែងនិងក្រចេះទទូចសុំប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន ស្តឹងត្រែង14 04 2020
M.C កម្លាំងសមត្ថកិច្ចចំរុះស្ទឹងត្រែង,ក្រចេះបានសហការគ្នាអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការធ្វើចរាចរណ៍ទៅមកឆ្លងខេត្ត ក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនែជម្ងឺកូវីដ១៩។
ក្នុងសកម្មភាពអនុវត្តបទបញ្ជារបស់រាជរដ្ឋភិបាល នៅតាមដងផ្លូវជាតិលេខ០៧ស្ទឹងត្រែងក្រចេះ កាលពីថ្ងៃទី១១មេសា កម្លាំងសមត្ថកិច្ច នៃខេត្តទាំងពីបានបើកកិច្ចសហការគ្នាល្អ ត្រួតពិនិត្យកាតធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយទៀតក្នុងគោលបំណង់អនុវត្ត នូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២និងលេខ៣៩ឱ្យបានប្រសិទ្ធភាព ។
សម្ថកិច្ចយើងបានបន្ថែមថា៖ក្នុងស្ថានភាពនេះសូមបងប្អូនប្រជាពលរដ្ឋយើងដែលធ្វើចរាចរណ៍ទៅមកសូមយោគយល់ដល់សមត្ថកិច្ចនិង ត្រូវចូលរួកគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្ការជម្ងឺ កូវីដ-១៩។
លោកអ៊ុចចាន់ធឿនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ បានគាត់សំគាល់ថា៖សមត្ថកិច្ចអនុវត្តទៅបានល្អ ព្រោះជាចំណែកមួយជួយបង្ការប្រកបដោយប្រសិទ្ធភាពបន្ថែម បន្ទាប់ពីក្រសួងសុខាភិបាល បានផ្សព្វផ្សាយ ឱ្យធ្វើអនាម័យ និង ប្រុងប្រយ័ត្នបានយ៉ាងទូលំទូលាយស្តីពីជម្ងឺឆ្លងកូវីដ១៩ នេះ។
លោកគាំទ្រចំពោះចំណាត់ការដែលរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាលកំពុងចាត់វិធាន ការបង្ការយ៉ាងម៉ឺងម៉ាត់នេះ ព្រោះជាបំណងតែមួយគឺការពារសុខភាពខ្លួនឯង ការពារគ្រួសារ -ការពារសហគមន៍ និងប្រទេសជាតិកុំឱ្យមានជម្ងឺ កូវីដ១៩។
សូមបញ្ជាក់ថា៖អនុវត្តតាម បទបញ្ជារបស់រាជរដ្ឋាភិបាលសមត្ថកិច្ចចំរុះខេត្តបានដាក់តំបន់ត្រួចពិនិត្យចំនួន៣កន្លែងដែលមានទីតាំងតាមព្រំប្រទល់នៃខេត្តនិមួយៗ ក្នុងនោះមានក្រចេះស្ទឹងត្រែង, រតនគីរីស្ទឹងត្រែង និងព្រះវិហារស្ទឹងត្រែង , ដើម្បីបញ្ចៀសឱ្យ កើតជម្ងឺឆ្លងផ្លូវដង្ហើមថ្មី(ហៅថាកូវីដ១៩)៕