ទស្សនា​វ​ដ្តី​កម្ពុជា គោរព​ជូនពរ​ឯកឧត្តម លី វ៉ាន់​ហុង ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

(​ភ្នំពេញ​)៖ ក្នុងឱកាស​ដ៏​មហា​ថ្លៃថ្លា​នក្ខត្តឫក្ស នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធ​ស័ក​រាជ ២៥៦៤ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ទស្សនា​វ​ដ្តី​កម្ពុជា នៃ​អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា AKP ក្រសួង​ព័ត​មាន សូម​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​គោរព​ជូន​ចំពោះ ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​ព័ត៌មាន សូម​បាន​សមប្រកប​នូវ​សុខ​ភាពល្អ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ រីកចំរើន រុងរឿង​ថ្មីៗ​ធំធេង​ថែមទៀត​៕​