ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកជាសះស្បើយពីជម្ងឺកូវីដ-១៩ហើយ ត្រូវបន្តថែរក្សាសុខភាពដើម្បីកុំអោយឆ្លងសារថ្មី

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៖

ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកជាសះស្បើយពីជម្ងឺកូវីដ-១៩ហើយ ត្រូវបន្តថែរក្សាសុខភាព ដើម្បីកុំអោយឆ្លងសារថ្មី រួមទាំងទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលបន្តទៅអ្នកដទៃ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «កូវីដ១៩» នៅព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងកំពុងតែខិតខំប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ដើម្បីបង្ការទប់ស្កាត់អោយបាននូវជម្ងឺរលាកសួតប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា ខណៈដែលបច្ចុប្បន្នក្រសួងសុខាភិបាលបានរកឃើញអ្នកដែលព្យាបាលជាសះស្បើយ ហើយក្រោយ១៤ថ្ងៃក៏បានឆ្លងសារជាថ្មីម្តងទៀត ។
លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា អ្នកដែរបានឆ្លងវីរុសខូវីត១៩នេះដែរ ក្រសួងសុខាភិបាលក៏បានព្យាបាលជាសះស្បើយខ្លះហើយ សូមមេត្តាបន្តថែរក្សានូវអនាម័យខ្លួនប្រាណ និងជុំវិញកន្លែងដែលខ្លួនរស់នៅអោយបានស្អាតជាប្រចាំ រួមទាំងប្រកាន់ភ្ជាប់នូវគោលការណ៍ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីកុំអោយឆ្លងសារជាថ្មី។ ពិសេសជាវិធានការទប់ ស្កាត់ការឆ្លងពីមនុស្សមា្នក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។
សម្លេង « យើងនៅដាក់សំណួរសម្រាប់អ្នកដែរគាត់បានជាហើយ ហើយគាត់បែរជាមានវិជ្ជមានវីរុសកូវីដ១៩ នៅក្នុងខ្លួនគាត់វិញគឺអាចនឹងមានលក្ខណៈនៃការឆ្លងឡើងវិញពីព្រោះករណីនេះ យើងអត់បានដឹងច្បាស់ទេ សូម្បីតែអង្គការសុខភាពពិភពលោកក៏លោកមិនទាន់មានការពន្យល់ណាអោយច្បាស់លាស់នៅឡើយទេ អំពីអត្តចរិតរបស់វីរុសថ្មីនេះ តើបែបម៉េច គឺយើងដឹងមិនទាន់ច្បាស់ដោយសារវាជាវីរុសថ្មី អញ្ចឹងថាតើវីរុសនេះវាឲ្យបំបែកខ្លួនទៅប្រភេទ ថ្មី មួយទៀត ។ អញ្ចឹងគេកំពុងតែដាក់ ចម្ងល់ទៅលើ បញ្ហាកូវីដ១៩ ដឹងដែរដោយសារប្រទេសមួយចំនួនគេសង្កេតឃើញថា មានអ្នកដែលឈឺមកវិញ ក៏ប៉ុន្តែនៅសាធារណរដ្ឋប្រជាមានិតចិនគេបង្ហាញថា អ្នកដែលគាត់ឈឺមកវិញអ្នកគណៈឆ្លងគឺទៀតមែនទែនអ្នកដែលគាត់ចេញមកវិញក៏មិនមានលក្ខណៈធ្ងន់ធ្ងរលើកលែងតែបុគ្គលនោះ មានបញ្ហា សុខភាពស្រាប់ ទើបអាចវិវត្តទៅសភាពធ្ងន់ធ្ងរ » ។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងសុខាភិបាលបន្ត ចែកចាយសារអប់រំសុខភាព ទៅដល់បណ្តាញសារព័ត៌មានអោយផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងកាន់តែច្បាស់អំពីជំងឺថ្មីមួយនេះ ហើយក៏បានយល់ដឹងអំពីវិធីសាស្រ្តក្នុងការទប់ស្កាត់ការពារការរីករាលត្បាតដល់ខ្លួន ។
លោកជំទាវវេជ្ជបណ្ឌិតអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានព្យាបាលសះស្បើយ គឺ ប្រសិនបើមានបញ្ហាសុខភាពណាមួយគួរអោយសង្ស័យ ត្រូវរួសរាន់និងរាយការណ៍ជូនទៅដល់មន្ទីរសុខាភិបាលខេត្តដែលខ្លួនរស់នៅ ឬក៏អាចហៅចូលមកលេខ ១១៥ ដើម្បីពីគ្រោះយោបល់ឬក៏ស្វែងរកនិងព័ត៌មានផ្សេងៗ ហើយក៏អាចចូលក្នុងហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដើម្បីទាញយកនូវសារអប់រំសុខភាពឬក៏អាចសាកសួរនូវព័ត៌មាន ប៉ុន្តែព័ត៌មានយល់ល្អសួរតាមរយៈ ប្រព័ន្ធទូរស័ព្ទដែលមានលេខ ១១៥ បានមានការឆ្លើយតបលឿនរហ័ស ៕