រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅតែទទូចឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់សូមកុំមានការជួបជុំគ្នានាឱកាសបុណ្យចូលឆ្នាំថ្មីនេះ

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅតែទទូចឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់សូមកុំមានការជួបជុំគ្នា ច្រើននាឱកាសបុណ្យចូលឆ្នាំនេះដើម្បីធ្វើយ៉ាងចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលនៅជំងឺកូវីដ១៩ពីមនុស្សម្នាក់ទៅម្នាក់ទៀតនិងសហគមន៍។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅតែទទូចឲ្យប្រជាជនខ្មែរនៅទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ សូមបងប្អូនធ្វើយ៉ាងណាផ្លាស់ប្តូរទំលាប់ពីការជួបជុំគ្នាច្រើន ត្រូវប្តូរមកវិញនៅការរស់នៅឆ្ងាយពីគ្នាធ្វើយ៉ាងណារួមទប់ស្កាត់នៃការចម្លងជំងឺ covid១៩ ។
មានប្រសាសន៍ថានៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព covid១៩ នៅពីព្រឹកថ្ងៃទី១៣ ខែមេសា ឯកឧត្តមបន្តថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយការជួយជុំគ្នាក្នុងទ្រង់ទ្រាយធំៗនេះ ដើម្បីឆ្ពោះទៅការកាត់បន្ថយការចម្លងថ្មីនៃវីរុសកូវីស១៩ ស្របតាមគោល ការណែនាំរបស់រាជរដ្ឋាភិបាល។
បើយើងធ្វើបានដូចច្នេះបានសេចក្តីថាយើងរក្សាបាននូវសុភមង្គលគ្រួសាររបស់យើងគ្នាការឆ្លងជំងឺកូវិដ១៩ ក៏ដូចជាជមងឺផ្តាសសាយផ្សេងៗដោយឡែកផ្លូវយើងមួយទៀតដោយមិនគោរពនៅបទបញ្ជារបស់រាជរដ្ឋាភិបាលឬសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលយើងអាចឈាងទៅរកហានិភ័យខ្ពស់គឺការបានបង់សុភមង្គលការរីករាលដាលជំងឺនៅក្នុងខ្លួននិងគ្រួសារសហគមន៍របស់យើងហើយនៅទីបញ្ចាប់បើមានរីករាលដាលនៃជំងឺនេះច្រើននិងមានបងប្អូនយើងស្លាប់ ដែលនេះយើងត្រូវទប់ស្កាត់កុំឲ្យមានការរីករាលដាលទៅក្នុងសហគមន៍បើយើងធ្វើបានយើងរួចផុតនៅក្នុងសហគមន៍គឺរួចផុតពីសេចក្តីស្លាប់។
ឯកឧត្តមសាស្រ្តាចារ្យបានបន្តថា បើកករណីចំពោះបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពីក្រៅប្រទេសត្រូវនៅម្នាក់ឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីបង្ការការពារកុំឲ្យឆ្លងជំងឺcovid19។ មួយវិញទៀតប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យសុខភាពរស់នៅស្អាតហូបស្អាត និងត្រូវលាងដៃ ជាមួយសាប៊ូ ឬអាកុលឲ្យបានញឹកញ៉ាប់ជាប្រចាំ។
បន្ថែមពីនេះទៀតចំពោះបងប្អូនប្រជាពលរដ្ឋនៅពេលមានរោគសញ្ញាណាមួយកើតឡើង ត្រូវទូរស័ព្ទជាបន្ទាន់ទៅកាន់លេង ១១៥ ដើម្បីពិគ្រោះយោលបល់ជាមួយមន្រ្តីសុខាភិបាល ពិសេសនៅពេលមិនស្រួលខ្លួនត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពនៅជិតជាបន្ទាន់ ដើម្បីតាមដានស្ថានភាពជំងឺនេះកុំឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សូបញ្ជាក់ថា គិតឲព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកព្យាបាលបានជាសះស្បើយដោយជម្ងឺកូវីដ១៩មានការកើនឡើងចំនួន៧៧នាក់ស្មើនិង៦៣,១១ភាគរយ បើធៀបនិងចំនួនអ្នកផ្ទុកជំងឺកូវិដ១៩ មានជនជាតិចិន១នាក់ ស្រ្តីជនជាតិអគ្លេស៣នាក់ បុរសជនជាតិអគ្លេស១នាក់ បរុសជនជាតិបេហ្សិក១នាក់ បុរសជនជាតិបារាំង១២នាក់ ក្នុងមានទារកអាយុ៤ខែ ស្រ្តីជនជាតិបារាំង១៣នាក់ បរុសជនជាតិម៉ាឡេស៊ី១០នាក់ បរុសជនជាតិខ្មែរ៣២នាក់ និងស្រ្តីជនជាតិខ្មែរ ៤នាក់ គិតចាប់តាំងពីខែមករា មកដល់បច្ចុប្បន្ន អ្នកដែលកំពុងសម្រាក់ព្យាបាលសរុប៤៥នាក់ស្រ្តី១៧នាក់ បរុស២៧នាក់នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អ្នកដែលផ្ទុកជំងឺកូវិដ១៩ទាំងអស់រាប់ទាំងអ្នកព្យាបាលជាសះស្បើយនៅទូទាំងប្រទេសមានចំនួនសរុប១២២នាក់ បរុស៨៤នាក់ និងស្រ្តី៣៨នាក់៕