សេចក្តីថ្លែងអំណរ គុណជូនចំពោះលោកជំទាវ ឈឹមពៅ សុកាន់ឌី

វិទ្យុជាតិកម្ពុជា៖

ខ្ញុំបាទ ហោ សេង គ្រី និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទី បំផុតចំពោះ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា ព្រម ទាំងក្រុមគ្រួសារនិងថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីរាជការនៃអគ្គនា យកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មានដែល បានអញ្ជើញមកសួរសុខទុក្ខនិងឧត្ថមថវិកាចំនួន៣លើក ដល់រូបខ្ញុំបាទដែលកំពុងសម្រាកព្យាបាលជម្ងឺ។
ខ្ញុំបាទ និងក្រុមគ្រួសារ សូមចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងការស្រលាញ់រាប់អាន ព្រមទាំងសណ្តានចិត្តរបស់ លោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃអគ្គនា យកដ្ឋានវិទ្យុជាតិកម្ពុជាក្រសួងព័ត៌ មាន។ យើងខ្ញុំពុំមានអ្វីជាកិច្ចតប ស្នងសង គុណទេ គឺមានតែម្រាមដៃដប់ បួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធលើលោកសូមតាមថែរក្សា លោកជំទាវ
អគ្គនាយិកាព្រមទាំងក្រុមគ្រួសារនិងថ្នាក់ ដឹកនាំ ក៏ដូចជាមន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក្រសួងព័ត៌មានទាំង អស់ សូមបានប្រកបនូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕