មន្ទីរកសិកម្មខេត្ដតាកែវ បង្កើនការភ្ញាស់កូនត្រី ដើម្បីលក់ចែកចាយទៅសហគមន៍

វិទ្យុជាតិកម្ពុជា៖លោក ជួនបូណា ១០ ០៤ ២០៖

មន្ទីរកសិកម្មខេត្ដតាកែវ បានបង្កើនការភ្ញាស់កូនត្រី ដើម្បីលក់ចែកចាយទៅសហគមន៍យកទៅចញ្ចិោម ក្នុងការធានាដល់ការផ្គត់ផ្គងសន្ដិសុខស្បៀងក្នុងស្រុក។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ដតាកែវ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរបានជំរុញការភ្ញាស់កូនត្រីឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពីរដូវវស្សាជិតចូលមកដល់ ដែលប្រជាកសិករអាចមានទឹកគ្រប់គ្រាន់ក្នុងការទិញកូនត្រីយកទៅចិញ្ចិម។
លោកបានបញ្ជាក់ថា ការបង្កើនការភ្ញាស់កូនត្រីនេះ ដើម្បីបង្កើនការចិញ្ចិមត្រីឱ្យបានកាន់តែច្រើន ដើម្បី ផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្ទាប់ពីកម្ពុជា និងពិភពលោក កំពុងជួបប្រទះការរីករាលដាលនឹងជំងឺកូវីដ-១៩។
បច្ចុប្បន្ននេះមន្ទីរកំពុងរៀបចំដំណើរភ្ញាស់កូនត្រីមាន២២កន្លែង ដែលអាចភ្ញាស់កូនត្រីបានចំនួន២០លានកូនត្រីលក់ចែកជូនប្រជាកសិករក្នុងខេត្ដ និងក្រៅខេត្ដ។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកចាប់មុខរបចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីបង្កើនចំណូលក្នុងជីវភាពគ្រួសារ ខណៈដែលត្រីនាពេលបច្ចុប្បន្ននេះ កំពុងមានតម្លៃថ្លៃនៅលើទីផ្សារ។

សូមបញ្ជាក់ថា នៅក្នុងខេត្ដតាកែវ បច្ចុប្បន្ននេះ មានកន្លែងភ្ញាស់កូនត្រីមាន២២កន្លែងរួមមាន ក្រុងដូនកែវ ស្រុកបាទី ស្រុកត្រាំកក់ ស្រុកគីរីវង់ និងស្រុកអង្គបុរី៕