សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ០៩.០៤.២០

វិទ្យុជាតិកម្ពុជា៖

១.អង់គ្លេស៖ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធថាបុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទលួចម៉ាសពីមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងឡុងដ៍ដោយត្រូវដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ខែ។
ប្រភព រ៉យតឺរ

២. ការសិក្សាដ៏សំខាន់មួយបានបង្ហាញកាលពីថ្ងៃពុធថាវីរុសរាតត្បាតដែលគ្របដណ្តប់ពេញពិភពលោកអាចកើតមានឡើងគឺដោយសារសកម្មភាពមនុស្សដែលបានបំផ្លាញទីជម្រកនិងបង្ខំសត្វព្រៃដែលផ្ទុកវីរុសឲ្យកាន់តែមកនៅជិតមនុស្ស។
ប្រភព ឆានែលញូវអាស៊ី

៣.អ្នកជំនាញខាងសុខភាពបាននិយាយថាការស្រាវជ្រាវរួមគ្នារវាងសហរដ្ឋអាមេរិកនិងចិនក្នុងការព្យាបាលនិងផលិតវ៉ាក់សាំងដើម្បីការពារវីរុសកូវី១៩ គឺជាផ្នែកមួយដែលប្រទេសមហាអំណាចទាំង ២របស់ពិភពលោកអាចធ្វើការរួមគ្នាដើម្បីឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតជាសកលនេះ។
ប្រភព ស៊ិនហួរ

៤.នៅថ្ងៃពុធនេះបើតាមការបញ្ជាក់របស់អគ្គនាយកអង្គការសុខភាពពិភពលោកបានឲ្យដឹងថាការសហការគ្នាជាសកលគឺជាជម្រើសតែមួយគត់ដើម្បីកម្ចាត់វីរុសកូវីដ១៩។
ប្រភព ស៊ិនហួរ
អត្ថបទ ឆាយ វីកាល