សាធារណជនអំពាវនាវឱ្យរដ្ឋាភិបាលបិទទីផ្សារជួញដូរសត្វព្រៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ជាវិធានការឆ្លើយតបនឹងកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី

ខណៈ ដែល ពិ ភព លោក កំពុង តែ ប្រឈម នឹង គ្រោះ អាសន្ន សុខ ភាព សាធារណៈ ដ៏ ធ្ងន់ ធ្ងរបំផុត ដែលមិនធ្លាប់មាន ពីមុនមក មហាជនចំនួនជាង ៩០% មកពីប្រទេសក្នុង តំបន់ អាស៊ី អាគ្នេយ៍ និង ហុង កុងដែលបាន ចូល រួម ក្នុង ការ សិក្សា ស្ទង់ មតិ បានសម្តែងមតិគាំ ទ្រ ឱ្យមានចំណាត់ ការមួយឡើងដោយរដ្ឋា ភិបាល ក្នុងការ បិទ ទីផ្សារ ជួញ ដូរ សត្វ ព្រៃ ខុស ច្បាប់ និង គ្មាន ការ អនុញ្ញាតនានា។ នេះបើ យោង តាមលទ្ធផលនៃ ការ សិក្សា ស្ទង់ មតិមួយ ដែល បាន ធ្វើ ឡើង ដោយ អង្គ ការ WWF ដែលចេញផ្សាយនៅថ្ងៃនេះ
ការ ផ្ទុះ ឡើងនូវ វីរុស កូ វីដ ១៩នា ពេល ថ្មី ៗ នេះ ធ្វើឱ្យ មាន ការ ពិនិត្យ យ៉ាង មុត មាំ ទៅ លើ ទំនាក់ ទំនង រវាង ប្រភេទជំងឺ ឆ្លង តាមរយៈ សត្វ ដែល ជា ប្រភេទវីរុសឆ្លង ពី សត្វ ទៅ មនុស្ស ជាមួយនឹង ទីផ្សារ ជួញ ដូរ សត្វ ព្រៃ ។ ១ការ សិក្សា ស្ទង់ មតិ មួយ ដែល បាន ធ្វើ ឡើង ក្នុង ខែ មីនា មាន អ្ន ក ចូល រួម ចំនួន ៥ ០០០ នាក់ មកពី ហុង កុង ជប៉ុន ភូមា ថៃ និង វៀត ណាម បាន បង្ហាញ ថា មនុស្សចំនួន ៨២% នៃ ចំនួនមនុស្សសរុប ដែល បានចូលរួម ក្នុងការ ស្ទង់ មតិ មាន ការ ព្រួយ បារម្ភ យ៉ាង ខ្លាំង និង យ៉ាង ខ្លាំង បំផុត ចំពោះ ការ ផ្ទុះ ឡើង នូវ វីរុស កូវីដ ១៩នេះ ហើយ ក្នុងចំណោមចំនួនសរុបនៃ អ្នកចូលរួម ក្នុងការ ស្ទង់ មតិនោះ មានមនុស្សចំនួន ៩៣% បានបញ្ចេញមតិ គាំ ទ្រឱ្យរដ្ឋា ភិបាលរបស់ពួកគេដាក់ចេញ នូវ ចំណាត់ ការ ដើម្បី លុប បំបាត់ ទីផ្សារ ជួញ ដូរ សត្វ ព្រៃ ខុស ត្រូវ និង គ្មាន ការ អនុញ្ញាត ។
អ្វី ដែល នៅតែ ជា មន្ទិល សង្ស័យ នោះ គឺ ប្រភព នៃ ការ ផ្ទុះ ឡើង របស់ វីរុស កូវីដ ១៩ ប៉ុន្តែ អង្គ ការ សុខ ភាព ពិភព លោក (WHO) បាន បញ្ជាក់ ហើយ ថា វា ជាប្រភេទ ជំងឺ ដែល ឆ្លង ពី សត្វ ពោលគឺវាជាប្រភេទ វីរុស ដែលចម្លងពី សត្វ ព្រៃ ទៅ មនុស្ស ។ កាល ពី ថ្ងៃ ទី ២៤ ខែ កុម្ភៈ កន្លង ទៅ នេះ រដ្ឋា ភិបាល ចិន បាន ប្រកាស អំពី ការ ហាម ឃាត់ ដាច់ខាតចំពោះការ ប្រើប្រាស់ និង បរិភោគ សត្វ ព្រៃ ។
លោក គ្រីស្ទី វីល លៀម ស៍ (Christy Williams) នាយក ប្រចាំ តំបន់ អាស៊ី ប៉ា ស៊ី ហ្វិក នៃ អង្គ ការ WWF បានមានប្រសាសន៍ ថា៖ “រដ្ឋា ភិបាល នៃបណ្តាប្រទេស ក្នុងតំបន់អាស៊ី ដទៃ ទៀត គួរ ធ្វើតាម គំរូ នេះ ដោយ បិទ ទី ផ្សារ សត្វ ព្រៃ នានា ក្នុង ប្រទេស របស់ ខ្លួន និង បញ្ឈប់ ការ ជួញ ដូរ សត្វ ព្រៃ ទាំងអស់ ដើម្បី ការពារ ជីវិតមនុស្ស និង បង្កា វិបិត្ត សង្គម និង សេដ្ឋកិច្ច ដែល មនុស្ស ទូ ទាំង សកល លោកកំពុង ទទួលរង គ្រោះ នេះ កុំ ឱ្យ កើត ឡើង ជា ថ្មី ម្តង ទៀត ។”

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ នៅក្នុងប្រទេសកម្ពុជា កិច្ចខិតខំ ប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បង្ហាញ ឱ្យឃើញនូវការយកចិត្តទុកដាក់ពិតប្រាកដមួយ ក្នុងការចូលរួមកាត់បន្ថយវត្តមាននៃផលិតផលសត្វព្រៃ និងសាច់សត្វព្រៃ នៅលើទីផ្សារ ក៏ដូចជានៅតាមបណ្តាតំបន់រម្យនីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្ត។” លោកបានបន្តទៀតថា៖ “គេចាំបាច់ត្រូវបញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ជាពិសេសប្រភេទ ថនិកសត្វ ពពួកបក្សី និងប្រភេទសត្វល្មូននានា ដែលសុទ្ធសឹងជាប្រភេទសត្វដែលអាចមានហានិភ័យខ្ពស់ក្នុងការ ចម្លង វីរុសដល់មនុស្ស ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខភាពសាធារណៈល្អជូនដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាដើម្បីបញ្ចៀសកុំឱ្យមានការផ្ទុះឡើងនូវវីរុសឆ្លងចេញពីប្រទេសយើង។”
មនុស្សចំនួន ៩ ភាគរយ នៃចំនួនមនុស្សសរុបដែលបានចូលរួមក្នុង ការ សិក្សា ស្ទង់ មតិ ធ្វើឡើង ដោយ ស្ថាប័ន ឈ្មោះ ហ្គ្លូប ស្កេន (GlobeScan) បានបញ្ជាក់ថា ខ្លួនគេផ្ទាល់ ឬអ្នកដទៃផ្សេងទៀតដែលគេបានស្គាល់ ធ្លាប់ បាន ទិញ សត្វ ព្រៃ ក្នុង រយៈ ពេល ១២ ខែ ចុង ក្រោយ នេះ ពី ទីផ្សារ សត្វ ព្រៃ ដែលដាក់លក់ជាចំហរ ខណៈដែលមនុស្សចំនួន ៨៤% នៃ អ្នក ដែលត្រូវ បាន គេ ស្ទង់ មតិ បាន ប្រាប់ ថា ពួក គេ នឹង មិន ទិញ សត្វ ព្រៃ ទេ ចាប់ ពី ពេល នេះ តទៅ។
អង្គ ការ សុខ ភាព ពិភព លោក (WHO) បាន ចេញ របាយការណ៍ ថា ជំងឺ កូ វីដ ១៩ ដែល រាលដាល ជា សកល នា ពេល បច្ចុប្បន្ន នេះ បូករួម ទាំង ធាតុ បង្ក ជំងឺ ទាំង អស់ នៅ លើ ខ្លួន មនុស្សចំនួន ៦១% ផង គឺ មាន ប្រភព ឆ្លង មក ពី សត្វ ដែល ការ ជួញ ដូរ សត្វ ព្រៃ ជា កត្តាបង្ក គ្រោះ ថ្នាក់ ខ្លាំង ជាង គេមួយ ក្នុង ការ ធ្វើ ឱ្យ រីក រាល ដាល នៃ ជំងឺ ឆ្លង តាម រយៈ សត្វ ។ ជំងឺ ឆ្លង រាល ដាល ផ្សេងៗ ទៀត ដូច ជា ជំងឺ ហ្សារស៍ (SARS) មើស៍ (MERS) និង អេបូ ឡា (Ebola) ក៏ត្រូវ បាន គេ រកឃើញ ថា បណ្តាល មក ពី វីរុស ដែល ឆ្លង ពី សត្វ មក មនុស្ស ផងដែរ៕