សេចក្តីថ្លែងអំណរគុណ ចំពោះមិត្តភាពកងមាស

វិទ្យុជាតិកម្ពុជា៖

ខ្ញុំបាទ ហោ សេង គ្រី និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោកគ្រូ អ្នកគ្រូ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មិត្តភក្តិគ្រប់ជំនាន់នៃមិត្តភាពកងមាសយើង ដែលធ្លាប់តែមានវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក ឥឡូវនេះបាន បរិចាគនូវថវិកាផ្ទាល់ខ្លួនឧត្ថម្ភ ដល់រូបខ្ញុំបាទកំពុងសំរាក់ព្យាបាលជម្ងឺ ។
ខ្ញុំបាទ និងក្រុមគ្រួសារ មានក្តីរំភើប និងសូមចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា នៃការ ស្រលាញ់រាប់អាន ពីសណ្តានចិត្តនៃមិត្តភាពកងមាសទាំងអស់ យើងខ្ញុំពុំមានអ្វីជាកិច្ចតបស្នងសងគុណទេ គឺមានតែម្រាមដៃដប់ បួងសួងដល់គុណបុណ្យព្រះរតន៍ត្រ័យ និងវត្ថុស័ក្តិសិទ្ធលើលោកសូមតាមថែរក្សាមិត្តភក្តិនៃមិត្តភាពកងមាសទាំងអស់ សូមបានប្រកប នូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំនិងគ្រួសារសង្ឃឹមនឹងរក្សាបាននូវប្បធម៌ ចែករំលែកជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាកជារៀងរហូត ៕