អង្គការសុខភាពពិភពលោកថា ករណីឆ្លងជំងឺ COVID-19 នៅអឺរ៉ុបមានចំនួនលើសពី ៦៨៧.០០០ករណី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺរាតត្បាតនៅតែបន្តរីករាល​ដាល ហើយឥឡូវនេះបានឆ្លងដល់មនុស្សចំនួន ១.៥០០.០០០​នាក់ហើយនៅទូទាំងពិភពលោក។ ប្រទេសជាច្រើនបានដាក់ចេញ​នូវវិធានការឃ្លាតឆ្ងាយពីសង្គមយ៉ាងធ្ងន់ធ្ងរ នឹងបានបិទព្រំដែន​របស់ពួកគេដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ និងបន្ធូរបន្ថយសម្ពាធ​ទៅលើសេវាកម្មថែទាំសុខភាពរបស់ពួកគេ។

យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចុះបញ្ជីករណីឆ្លងប្រមាណជិត ៤០០.០០០​ករណីនៃជំងឺ COVID-19 នៅក្នុងប្រទេសនេះ ខណៈដែលប្រទេសអ៊ីតាលី និងអេស្ប៉ាញ នៅតែជាប្រទេសដែលមានចំនួនអ្នកស្លាប់​ខ្ពស់បំផុត គឺចំនួន ១៦.៥២៥នាក់ និង ១៣.០៥៥នាក់រៀងៗខ្លួន៕

(ប្រភព ​Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)