ក្រុមការងារនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបន្តចុះសួរសុខទុក្ខលោកហោសេងគ្រីអគ្គនាយករងវិទ្យុជាតិកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៩ ០៤ ២០២០៖

លោស្រីសំអាង គុទារិយា អគ្គនាយិការងនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា តំណាងលោកជំទាវឈឹម ពៅសុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០២០ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខលោកហោ សេងគ្រីអគ្គនាយករងវិទ្យុជាតិកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ដើម្បីសួរសុខទុក្ខនិងផ្តល់កំលាំងចិត្តឲ្យបានឆាប់ជាសះស្បើយ ។
លោកស្រី សំអាង គុទារិយា អគ្គនាយិការរងវិទ្យុជាតិកម្ពុជា បានផ្តាំផ្ញើរឲ្យលោក ហោ សេងគ្រីថែរក្សាសុខភាពព្យាបាលជំងឺទៅតាមវេជ្ជបញ្ជរបស់គ្រូពេទ្យ ដើម្បីឲ្យបានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ។
លោកស្រីបញ្ជាក់ថា ថ្នាក់ដឹកនាំនិងក្រុមការងារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅតែបន្តយកចិត្តទុកដាក់អំពីសុខទុក្ខរបស់លោក ហោ សេងគ្រីឲ្យបានជាប់ជាប្រចាំ ដើម្បីឲ្យរូបលោកឆាប់ជាសះស្បើយពីជំងឺ។
នៅក្នុងឪកាសនោះដែរ លោកស្រីក៏បានផ្តល់នូវថវិការមួយចំនួនផងដែរដែលជាទឹកចិត្តរបស់លោកជំទាវអគ្គនាយកានិងក្រុមការងារនាយកដ្ឋានព័ត៌ក្នុងនិងក្រៅប្រទេស ដើម្បីជួយសម្រាលបន្ទុកជីវភាពនិង សម្រាប់ការព្យាបាលជំងឺ ។
លោក ហោ សេងគ្រី អគ្គនាយករងវិទ្យុជាតិកម្ពុជា ក៏បានថ្លែងអំណរគុណដល់លោកជំទាវអគ្គនាយិកាវិទ្យុជាតិកម្ពុជារួមទាំងក្រុមការងារនិងមន្រ្តីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន ហើយនេះគឺជាកំលាំងចិត្តដ៏ថ្លៃថ្លា ដើម្បីឲ្យរូបលោកឆាប់ជាសះស្បើយពីជំងឺ ៕