អំណោយមូលនិធិ​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ តាមរយ:​ ឯកឧត្តម​ ឃួង ស្រេង បានផ្តល់ជូនដល់​ជនពិការ​ ជនអនាថា​ និង​ជន​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​នៅតាម​មណ្ឌល​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖​ បន្ទាប់​ពី​បាន​ទទួល​អំណោយពី​ ឯកឧត្តម​ ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី​៨មេសា នៅពេលរសៀល​ថ្ងៃ​ដដែល​នេះ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ឩបត្ថម្ភ បន្តទៅអោយ​ មូនិធិជនពិការ តន្ត្រី ចាប តូ ចំនួន ២តោន​ មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ព្រៃស្ពឺ ចំនួន២តោន​ និង​មជ្ឈមណ្ឌលឱកាសខ្ញំចំនួន២ តោន ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ​ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និង​ ឯកឧត្តម​ ហ៊ុន ម៉ានី ដែលបាន ឩបត្ថម្ភ អង្ករ ជួយសម្រួលដល់​ការ​លំបាក​របស់​ជនពិការ​ ជនអនាថា​ និង​ជន​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​ ។
​ សូមបញ្ជាក់ថា​ ឯកឧត្តម​ ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០ តោន និងមីចំនួន ២០០កេស បរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានី ប្រគល់ជូន​ ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយដង្ករចំនួន ១០ តោន និងមីចំនួន ២០០កេស ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ​ ៕