សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ០៨.០៤.២០

វិទ្យុជាតិកម្ពុុជា៖

១.បរទេស៖ កាលពីថ្ងៃអង្គារអ្នកនាំពាក្យអង្គការសុខភាពពិភពលោកបាននិយាយថា អង្គការសុខភាពពិភពលោកមិនមានអនុសាសន៍សម្រាប់ប្រទេសនិងតំបន់សម្រាប់ការបន្ធូរបន្ថយវិធាននានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូវីដ១៩នេះទេប៉ុន្តែបានជំរុញប្រទេសទាំងអស់កុំឲ្យបន្ធូរបន្ថយវិធានការឆាប់រហ័សពេក។
ប្រភព រ៉យតឺរ

២.រុស្ស៊ី៖ កាលពីថ្ងៃអង្គារប្រធានមជ្ឈមណ្ឌលស្រាវជ្រាវរបស់ប្រទេសរុស្ស៊ីបានប្រាប់លោកប្រធានាធិបតីវ្ល៉ាឌីមៀពូទីនថាបន្ទប់ពិសោធន៍របស់មជ្ឈមណ្ឌលបានត្រៀមរួចរាល់ដើម្បីចាប់ផ្តើមការសាកល្បងវ៉ាក់សាំងការពារវីរុសកូវីដ១៩នៅក្នុងខែមិថុនាខាងមុខនេះ។
ប្រភព ឆានែលញូវអាស៊ី

៣.អាមេរិក៖ សហរដ្ឋអាមេរិកនិងប្រទេសចិនបានឈានដល់ការបញ្ចប់ជម្លោះពាក្យសម្តីដែលទាក់ទងទៅនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩ ។
ប្រភព ឆានែលញូវអាស៊ី

៤.បរទេស៖ កាលពីថ្ងៃអង្គារអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថាការពង្រាយកងកំលាំងប៉ូលីសនិងកងរក្សាសន្តិភាពត្រូវពន្យារពេលរហូតដល់ថ្ងៃទី ៣០ខែមិថុនាដោយសារតែវីរុសកូវីដ១៩។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល