ក្រសួងព័ត៌មានបិទដំណើរការផ្សាយគេហទំព័រឈ្មោះ www.TVfb.Com.Kh

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ក្រសួងព័ត៌មាន ប្រកាសបិទដំណើរការផ្សាយគេហទំព័រឈ្មោះ Www.Tvfb.Com.Kh ដោយសារតែគេហទំព័រនេះបានផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

យោងតាមសេចក្ដីប្រកាស របស់ក្រសួងព័ត៌មាន ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានអោយដឹងថា ក្រសួងបាន​ចេញ​សេចក្តីប្រកាស សម្រេចលុបប្រកាសលេខ០០៧ព.ម.ប្រក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ និងប្រកាសលេខ២៥៥ពម.ប្រក ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ របសក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរ ការផ្សាយ គេហទំព័រឈ្មោះ www.tvfb.com.kh , គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សង្គម ។

លិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវទុកជានិរាករណ៍។
ប្រកាសបញ្ជាក់ថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ខុទ្ទកាល័យក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និសម្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តប្រកាសនេះតាមភារះកិច្ចរៀងៗខ្លួន និងប្រការ៤ ប្រកាសនេះត្រួវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕