លោកជំទាវ ឈឹមពៅ សុកាន់ឌី ប្រគល់ បៀវត្ស ចំនួន ប្រាំរយពាន់រៀលរយៈ ពេល៥ខែ​ជូនគណ: កម្មាធិការជាតិ​ប្រយុទ្ធនឹងជំងឺកូវីដ១៩​

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី៖

ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួង ព័ត៌មាន បានសម្រេចប្រគល់បៀវត្ស ជាអគ្គនាយិកាចំនួនប្រាំរយពាន់រៀលរយៈ ពេល ៥ខែ​ដោយចាប់ពីខែឧសភាដល់ខែកញ្ញាឆ្នាំ២០២០ ជូនទៅគណ:កម្មាធិការជាតិ​ប្រយុទ្ធនឹងជំងឺកូវីដ១៩​ ដេីម្បីប្រេីប្រាស់ក្នុងបេសកកម្មរបស់ខ្លួន។