បុរសជនជាតិការវែតពីរនាក់រស់នៅភូមិគិរីវង្សាលើឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងត្រូវខ្លាឃ្មុំខាំរបួសមុខយ៉ាងធ្ងន់ធ្ងរ

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង

ហេតុការណ៍ដែលនឹងកម្រកើតមាននេះបានកើតឡើងកាលពីថ្ងៃទី០៧មេសាឆ្នាំ២០២០ ស្ថិតនៅចំណុច លើភ្នំការនូម ក្នុងភូមិសាស្ត្រភូមិ   គិរីវង្សាលើ   ឃុំសន្តិភាព ស្រុកសៀមប៉ាង​​ខេត្ត​ស្ទឹងត្រែង  ខណៈបុរសទាំងពីនាក់ចូលព្រៃដើររើសផ្លែសំរ៉ងនៅលើកខ្នងភ្នំ។

លោកវរៈសេនីយ៍ឯក ជីមអេន   អធិការនគរបាល ស្រុកសៀមប៉ាងបានបញ្ចាក់​ថា៖ប្រជាពលរដ្ឋ​​ជាជនរងគ្រោះទីមួយឈ្មោះអើយរ៉េ ភេទប្រុស អាយុ២៩ឆ្នាំ-ទី២-អេន​ញ៉ាំភេទប្រុស​​អាយុ​​២៩ឆ្នាំ ជាជនជាតិការវែតទាំងពីនាក់។

លោកបន្តថា៖តាមការបញ្ជាក់ពីជនរងគ្រោះសត្វខ្លាំឃ្មុំនេះបណ្តើរកូន   វាការកូនទើ​​ប​វាឃើញ​មនុស្សដេញខាំ   បង្ករបួសយ៉ាងធ្ងន់ធ្ងទៅលើបុរសឈ្មោះអើយរ៉េ ភេទប្រុស អាយុ២៩ដោយវាខាំខ្វេះភ្នែកខ្ទេចមិខមាត់មលើមិនស្គាល់ និងចំណែកអេន ញ៉ាំភេទប្រុសអាយុ​២៩ក៍រងរបួសដែរ។

លោក  អេន ញ៉ាំភេទប្រុសអាយុ២៩  បានបញ្ជាក់ដែរថា៖ករណីនេះពួកគាត់ទាំងពីនាក់​បានព្យាយាមគេច​និងធ្វើការតតាំងជាមួយខ្លាំឃ្មុំនេះដែរតែធ្វើមិនឈ្នះវា។​​បច្ចុប្បន្ន​​ជនរថគ្រោះ​​ទាំងពី​បានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីជួយព្យាបាលមុខរបួសនេះ៕