អគ្គកុងស៊ុលប្រទេសវៀតណាមប្រចាំភូមិភាគ៥នៃប្រទេសកម្ពុជាបានវាយតម្លៃខ្ពស់​​ចំពោះ​​ការអភិ​​​​វឌ្ឍ​​​នៅ​​​ខេត្តប៉ៃលិនបន្ទាប់​​ពី​​បញ្ចប់សង្គ្រាម

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

ប៉ៃលិន៖ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមវៀតណាម ប្រចាំភូមិភាគ៥នៃប្រទេសកម្ពុជាបាន​​វាយត​ម្លៃ​​ខ្ពស់​​​​ចំពោះ​​ការអភិ​​​​វឌ្ឍ​នៅ​ខេត្តប៉ៃលិនថា មានការរីកចំរើនលើគ្រប់វិស័យ ខណៈតំបន់នេះពី​​អតីត​កាល​​ជាសមរភូមិ​​ក្តៅរវាង​ទ័ព​​ខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជា​​សម័យនោះ។

ក្នុងឱកាសដែលឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យ​​ចូល​ជួប​​​​សម្តែង​​ការគួ​សម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ  កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ ២០២០​នៅ​សាលាខេត្តប៉ៃលិន ឯកឧត្តម ឡេ ទន់ខាញ់ អគ្គកុងស៊ុលនៃសាធារណ​រដ្ឋសង្គមវៀត​​ណាម ប្រចាំ​ភូមិភាគ៥ នៅខេត្តបាត់ដំបង នៃព្រះរាជា​​ណាចក្រ​កម្ពុជាបាន​​កោតសរសើរចំពោះ​​រដ្ឋបាលខេត្ត​​ប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពី​​ក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះកម្ពុជា បានប្រែក្លាយ ប្រទេសដែល​​ខ្ទេចខ្ទាំ​ដោយភ្លើងសង្គ្រាម មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។

ឯកឧត្តម ឡេ ទន់ខាញ់ បញ្ជាក់ថា  ការអញ្ជើញមកខេត្តប៉ៃលិននៅពេលនេះដើម្បីចូល​​ជួបសម្តែង​​ការគួរសម ប្រកបដោយភាពស្និតស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហ​​ប្រតិបត្តិ​​​ការល្អ រវាងប្រទេសទាំង២ ព្រមទាំង​ជូនពរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូល​​មក​ដល់នា​​ពេលខាងមុខនេះ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ច​យ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងនូវការកោតសរសើរ ចំពោះបេសក​​កម្មកា​​រទូត របស់ ឯកឧត្តមស្ថាន​​អគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមានស្នាដៃ ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រ​​យ៉ាងពេញ​​ទំហឹង ក្នុងការពង្រឹងនូវកិច្ចសហប្រតិការ ល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរ​​ដ្ឋបាលខេត្តប៉ៃលិន​ និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ។                 ​​ឯកឧត្តម បញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើ​​អោយ​​​ប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនដូចជា៖  សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡា​យ​ទឹក និងវត្តអារាម ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រ​​ទេសនានានៅលើស​កល​លោក នាំមកនូវករអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕

លោក ញ៉ឹប បូរី