ប្រទេសថៃរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន១១១ករណី និងស្លាប់ចំនួន៣នាក់ទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសថៃបានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មីនៃជងឺ COVID-19ចំនួន១១១ករណី ខណៈមានអ្នកស្លាប់ដោយសារជំងឺរាតត្បាតសកលនេះចំនួន ៣ នាក់បន្ថែមទៀត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ ទី ៨ ខែមីនា ឆ្នាំ ២០២០។
តាមប្រភពពីអាជ្ញាធរសុខាភិបាលប្រទេសថៃបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតខាងលើនេះសុទ្ធតែជាជនបរទេសទាំងអស់ រួមមានជនជាតិរុស្ស៊ីអាយុ ៤៨ ឆ្នាំ ជនជាតិឥណ្ឌាអាយុ ៦៩ ឆ្នាំ និងជនជាតិអាមេរិកអាយុ ៦៩ ឆ្នាំ។
សូមបញ្ជាក់ថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺ COVID-19 កាលពីខែមករា មកទល់នឹងពេលនេះ ប្រទេសថៃមានករណីឆ្លងសរុបទូទាំងប្រទេស ២,៣៦៩ ករណី ស្លាប់ ៣០នាក់ និងអ្នកដែលបានជាសះស្បើយចំនួន ៨៨៨នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia