សមាជិករដ្ឋសភា និងជាអ៊ីម៉ាំខេត្តត្បូងឃ្មុំ ចុះចែកអំណោយ និងផ្សព្វផ្សាយអំពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ ដល់សហគមន៍ឥស្លាមក្នុងស្រុកមេមត់

AKP ត្បូងឃ្មុំ ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ —

ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាអ៊ីម៉ាំខេត្តត្បូងឃ្មុំ និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា (CMYA) ខេត្តត្បូងឃ្មុំ ដឹកនាំយុវជន CMYA និងយុវជនសសយក លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ស្រុកមេមត់ ចុះចែកអំណោយ និងផ្សព្វផ្សាយអំពីវិធានការការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ឥស្លាម ក្នុងឃុំចំនួន៦ នៃស្រុកមេមត់ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ