រដ្ឋមន្រ្តីក្រសួងព័ត៌មានណែនាំឱ្យមន្ត្រីក្រោមឱវាទបង្កើនទំនាក់ទំនងជាមួយដៃគូរអភិវឌ្ឍន៍នានាឱ្យកាន់តែរឹងមាំ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៧ មេសា ២០២០៖


រដ្ឋមន្រ្តីក្រសួងព័ត៌មានណែនាំឱ្យមន្ត្រីក្រោមឱវាទបង្កើនទំនាក់ទំនងជាមួយដៃគួរអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងវិស័យព័ត៌មាន និងវិស័យពាក់ព័ន្ធឱ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានផ្តល់នូវមតិយោបល់ណែនាំថា ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ នៅក្នុការកំណត់តូនាទីភារកិច្ច សម្រាប់សមាជិកនីក្នុងគណៈកម្មការនីមួយៗ អោយទទួលការងារច្បាស់លាស់តាមផែនរបស់ខ្លួន ជាពិសេស ក៏ត្រូវធ្វើទំនាក់ទំនាក់ទំនងឱ្យបានល្អ ជាមួយដៃគួរអភិវឌ្ឍន៍ បណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ទាំងទ្វេរភាគី និងពហុភាគី តាមរយៈការធ្វើកិច្ចសហការល្អ គឺអាចជួយ ឱ្យដំណើរ ការនៃអនុវត្តន៍តូនាទី និងភារកិច្ច ក៏ដូចជាផែនការសម្មភាព ជាពិសេសការកសាងធនធានមនុស្ស នៃវិស័យព័ត៌មាន ងាយបានល្អ ក៏អាចជួយដល់ការពង្រឹងទំនាក់ទំនងល្អ រវាងប្រទេស និងប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។
ឯកឧត្តមបន្តថា គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ដែលមានយន្តការធ្វើកិច្ចការងារ ដោយនាយកដ្ឋាន ទំនាក់ទនងអន្តរជាតិ ជាសេនាធិការផ្ទាល់ ក្នុងការប្រមូលចងក្រង គ្រប់ព័ត៌មានទាំងអស់ ដែលមានការទាក់ទងទៅ ផ្នែកអន្តរជាតិ ទាំងទ្វេរភាគី និងពហុភាគី ជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនានេះ គឺដើម្បីធ្វើការប្រកាស សមាសភាព របស់ គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការនេះ។ ដូច្នេះកិច្ចប្រជុំ ក៏បានធ្វើការពិនិត្យលើកិច្ចការអន្តរជាតិ មួយចំនួនដែល ក្រសួងព័ត៌មាន បានធ្វើក្នុងពេលកន្លងមក ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ព្រមជាមួយនឹងការពិនិត្យ បញ្ហាប្រឈមមួយចំនួន នៃកិច្ចសហការទំនាក់ទំនងអន្តរជាតិ នាពេលកន្លងមកនេះ។ ទន្ទឹមជាមួយគ្នានេះដែរ ក៏បានពិនិត្យពិភាក្សា របៀបរបបនៃការបពេញការងាររបស់គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង ព័ត៌មាន៕