សហរដ្ឋអាមេរិកបានចាត់ក្រុមជាតិនិយមស្បែកសថាជាក្រុមភេរវករជាលើកទី ១ ដែលមិនធ្លាប់មានពីមុនមក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេប៊ីស៊ី (០៧.០៤.២០)

អាមេរិក៖ រដ្ឋការលោកត្រាំបានចាត់វិធានការជាប្រវត្តិសាស្ត្រលើក្រុម​ជាតិនិយមស្បែកស​​  ដោយចាត់ទុកជាក្រុមភេរវករ​លើពិភពលោកដោយអាមេរិកបានដាក់ទណ្ឌកម្មលើអង្គការរុស្ស៊ីនិងមេដឹក​នាំបីរូបរបស់ក្រុមភេរវករទាំងនោះ។

ក្រុមជាតិនិយមស្បែកសដែលត្រូវបានគេស្គាល់ថាជាចលនារុ​ស្ស៊ីបានផ្តល់ការបណ្តុះបណ្តាលជំនាញដល់​ពួកណាហ្ស៊ីនិងពួកជាតិនិយមស្បែកសហើយបានជ្រើសរើសសមាជិកពីបរទេសជាពិសេសជនជាតិអឺរ៉ុបប៉ុន្តែត្រូវបានគេរាយការណ៍ថាក៏មានទាំងជនជាតិអាមេរិកមួយចំនួនផងដែរ។

ច្បាប់ដាក់ទណ្ឌកម្មនេះនឹងអនុញ្ញាតឱ្យក្រសួងរតនាគារអាមេរិកបង្កកទ្រព្យសម្បត្តិរបស់អង្គភាពទាំងអស់ដែលពាក់ព័ន្ធ។