អាស៊ីអាគ្នេយ៍គាំទ្រយ៉ាងពេញទំហឹងដល់ការបង្ក្រាបការជួញដូរសត្វព្រៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៧.០៤.២០)

បរទេស៖ កាលពីថ្ងៃច័ន្ទអង្គកាមូលនិធិសត្វព្រៃពិភពលោកបាននិយាយនៅក្នុងការស្ទង់មតិជាសាធារណៈថាការឆ្លង​រាតត្បាតនៃវីរុសកូវីដ១៩បានផ្តល់នូវការគាំទ្រយ៉ាងច្រើនដល់ការបិទទីផ្សារលក់សត្វព្រៃខុសច្បាប់នៅទូទាំងអាស៊ីអាគ្នេយ៍ដែលជាចំណុចកណ្តាលនៃពាណិជ្ជកម្មនេះ។

ប្រហែល ៩៣ ភាគរយនៃប្រជាជនប្រមាណ ៥០០០​នាក់ដែលត្រូវបានអង្កេតដោយអង្គកាមូលនិធិសត្វព្រៃ​ពិភពលោកកាលពីខែមីនា​នៅប្រទេសចំនួន 3 នៅ​អាស៊ីអាគ្នេយ៍​ ក៏ដូចជាហុងកុងនិងជប៉ុនបាននិយាយថាទីផ្សារ​លក់សត្វព្រៃដែលមិនមានច្បាប់គ្រប់គ្រងគួរតែត្រូវបានបិទដើម្បីចៀសវាងជំងឺរាតត្បាតផ្សេងៗទៀតនាពេលអនាគត។

ការគាំទ្រសម្រាប់ការបង្ក្រាបលើទីផ្សារនេះក៏មានការគាំទ្រ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា   ពីព្រោះសត្វព្រៃត្រូវបានគេជួញដូរអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ស្វយ័តនៃប្រទេសនេះដែលមានព្រំប្រទល់ជាប់ប្រទេសចិន។