សម្ដេចតេជោហ៊ុនសែនធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានភាពកូវីដ១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០ បានអញ្ជើញធ្វើសន្និសីទសារ ព័ត៌មានមួយនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា។
សន្និសីទសារព័ត៌មានពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺកូវីដនៅកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់ដឹង។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា បានចូលរួមនិងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍សំខាន់នេះ។
នេះជា​សន្និសីទកាសែត​លើក​ទី​៣ហើយ​របស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ទាប់ពី​មេរោគ​កូ​វីដ​១៩​បាន​រាតត្បាតចូលដល់កម្ពុជា។