បណ្តាលប្រទេសនៅក្នុងកិច្ចប្រជុំ ASEMបានផ្តួចផ្តើមរួមគ្នាលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការដឹកនាំការងារ ក្នុងវិស័យផ្សេងៗជាច្រើន

វិទ្យុជាតិកម្ពុជា៖ដោយ កញ្ញា អ៊ី កនិកា 06,4,2020៖

បណ្តាលប្រទេសនៅក្នុងកិច្ចប្រជុំ ASEMបានផ្តួចផ្តើមរួមគ្នាលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការដឹកនាំការងារ ក្នុងវិស័យផ្សេងៗជាច្រើន ដើម្បីឈានទៅរកសន្តិភាព នៅក្នុងតំបន់អាស៊ីក៏ដូចជាពិភពលោកទាំងមូល។
អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍បន្ថែម………………………………
ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការ ASEMនិងASEANមានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងថា វត្តមានរបស់ស្ត្រី នៅក្នុងការថែរក្សា សន្តិភាពនិងសន្តិសុខ ក្នុងការចូលរួមភាពជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារៈសំខាន់ ។ជាក់ស្តែងកន្លងមក កម្ពុជាបានបញ្ជូនកងទ័ពនារីជាច្រើន ទៅចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺ ជាការចូលរួមចំណែកយ៉ាងខ្លាំងរបស់ស្រ្តីក្នុងការស្វែងរកសន្តិភាពជូនដល់ពិភពលោក។ឯកឧត្តម បានបន្ថែមថា ការរៀបចំនូវកិច្ចប្រជុំនេះគឺដើម្បីបង្ហាញពីសមិទ្ធផលសុខសន្តិភាពដែលកម្ពុជាសម្រេចបានដោយ មានការចូលរួមពីសំណាក់ស្ត្រីកម្ពុជាផងដែរទាំងវិស័យសេដ្ឋកិច្ចនិងសង្គម។
សំលេង «ក្រៅពីព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១៣ មានព្រឹត្តិការណ៌អមចំនួន៨ទៀត ដែលត្រូវបានគេរៀបចំ នៅក្នុងឆ្នាំនេះដែលផ្តួចផ្តើមចុងក្រោយនេះ វេទិកាទី៨ គឺស្តីពីការ អំពីស្ត្រីនៅក្នុងសន្តិភាពនិងសន្តិសុខ ។ដោយសារកម្ពុជាយើង រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទៅលើតួនាទីស្ត្រី ក្នុងការអនុវត្ត តួនាទីស្ត្រីក្នុងវិឌ្ឍន៍សង្គម ជាពិសេសតួនាទីស្ត្រីក្នុងការថែរក្សា លើកកម្ពស់សន្តិភាព និងថេរភាពអន្តរជាតិ ។ ស្ត្រីកម្ពុជាយើង ដើរតួនាទីសំខាន់នៅក្នុងវិស័យនេះ តាមរយៈការចូលរួម ចំណែកថែរក្សាសន្តិភាព អន្តរជាតិ បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាច្រើនទៅកាន់បណ្តលប្រទេស នៅបស្ចឹមបូព៌ា ក្នុងនោះមានកងកម្លាំងដែលជាស្ត្រីអង់អាចក្លាហានដែរ ក្នុងការចូលរួមស្រ្តីនៅអង្គការសហប្រជាជាតិកម្ពុជាយើងមានចំណាត់ថ្នាក់ គេផ្តល់កត្តិយស ស្ត្រីកម្ពុជាជាវីរៈនារី ដែលមានភាពអង់អាចក្លាហាននៅក្នុងការថែរក្សាសន្តិភាពពិភពលោកក៏ដូចជាសន្តិសុខអន្តរជាតិ ។»
ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១៣ នឹងមានព្រឹត្តិការណ៌អមចំនួន៨ទៀត ដែលត្រូវបានរៀបចំ នៅក្នុងឆ្នាំនេះ វេទិកាទី១ កិច្ចប្រជុំកំពូល សភាអាស៊ីអឺរ៉ុប ទី២ វេទិកា សេដ្ឋកិច្ចនិងធុរៈកិច្ចអាស៊ីអឺរ៉ុប ទី៣ កិច្ចកំពូលប្រជុំភាពជាអ្នកដឹកនាំកំពូលវ័យក្មេងអាស៊ីអឺរ៉ុប ទី៤ វេទិកាតុមូល អ្នកនិពន្ធនាយកអាស៊ីអឺរ៉ុបទី៥ វេទិការការងារអាស៊ីអឺរ៉ុប ទី៦វេទិកាវប្បធម៌ អាស៊ីអឺរ៉ុបទី៧វេទិកាប្រជាជនអាស៊ីអឺរ៉ុប ទី៨វេទិកាស្តីពីការ អំពីស្ត្រីនៅក្នុងសន្តិភាពនិងសន្តិសុខ៕