រុស្ស៊ីចាប់ផ្តើសាកល្បងវ៉ាក់សាំងការពារមុនឆ្លងមេរោគកូរ៉ូណាវីរុស នៅថ្ងៃទី ១១ ខែឧសភា ខាងមុខ  

AKP ភ្នំពេញ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២០ — លោក Rinat Maksyutov អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវវ៉ិចទ័រ និងជីវសាស្ត្រដែលមាន​មូលដ្ឋាននៅ Novosibirsk បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីគ្រោងនឹងចាប់ផ្តើមការស្រាវជ្រាវជំងឺឆ្លងតាមបែបរោគសាស្ត្រ​នៅថ្ងៃទី ១១ ខែឧសភា ខាងមុខនេះ។

លោកបាននិយាយថា «បន្ទាប់ពីការសាកល្បងវ៉ាក់សាំងទាំងនេះត្រូវបានប្រកួតប្រជែងមក ហើយយើងគ្រោងនឹងបញ្ចប់វានៅ​ចុងខែមេសានេះ ដោយបច្ចេកវិទ្យានឹងត្រូវបានបង្កើតរួចហើយដើម្បីផលិតសារធាតុវ៉ាក់សាំងជាស៊េរីនេះសម្រាប់ការសាកល្បងបឋម»។

លោក Maksyutov បាននិយាយថា ការសាកល្បងវ៉ាក់សាំងដំបូងនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែឧសភា។ បច្ចុប្បន្ននេះ វ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសរុស្ស៊ីត្រូវបានធ្វើតេស្តលើសត្វមួយចំនួន ដូចជាសត្វកណ្តុរ លលក និងសត្វដទៃទៀតដែលមិនមែនជាមនុស្ស។ ការសាកល្បងទាំងនោះត្រូវបានរំពឹងថា នឹងបញ្ចប់នៅចុងខែមេសានេះ។ ការសាកល្បងដំបូង​នេះនឹង​មានរយៈពេលរហូតដល់ថ្ងៃទី ២២ ខែមិថុនា ខណៈដែលការសាកល្បងគ្លីនិកត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមិថុនា៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)