អាជ្ញាធរ និងប្រជាពលរដ្ឋ ឃុំភ្លុក ស្រុកសេសានបង្ហាញការពេញចិត្ត​​នៅពេលទទួល​​បានផ្លូវក្រាល​​កៅស៊ូ​​និងស្ពាន​​​មេតុងថ្មី

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង០៦  -០៤- ២០២០ឮ

M.C អាជ្ញាធរនិងប្រជាពលរដ្ឋ ឃុំភ្លុកស្រុកសេសានខេត្តស្ទឹង​​ត្រែងពេញចិត្ត​​នៅ​​ពេល​​ទទួល​​​​​​បាន​ផ្លូវ​ក្រាលកៅស៊ូ៦​គីឡូ​​ម៉ែត្រ​​និងស្ពាន​​​មេតុងថ្មី​​​ដើម្បីប្រើប្រាស់ជា​ប្រយោជន៍សាធារណៈ​​ងាយ​​ស្រួល​​ក្នុងការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិត។

ផ្លូវកៅស៊ូ៦គីឡូ​​ម៉ែត្រ​​និងស្ពាន​​​មេតុងថ្មីតភ្ជាប់ពីផ្លូវ​​លេខ៣៧៦F​​ឆ្ពោះទៅ​កាន់ទំប​​ន់វារីអគ្គិ​សនី សេសាន​​​​ក្រោម​​​​២​ក្នុងស្រុកសេសានខេត្តស្ទឹងត្រែងត្រូវបាន​​មន្ទីរសាធារណៈ​​ការនិងដឹក​ជញ្ចូន​​ខេត្ត​បញ្ជាប់​ការស្ថាប​នានិងឱ្យប្រជាពលរដ្ឋធ្វើដំណើរហើយ ។

នៅថ្ងៃទី០៦មេសានេះ លោកទួនថាំងមេឃុំភ្លុក ស្រុកសេ​​សានខេត្តស្ទឹងត្រែង​បានកត់សំគាល់ថា៖  បន្ទាប់​​ពី​មាន​ផ្លូវ និងស្ពានថ្មីនេះ ប្រជាព​លរដ្ឋ​រស់​​នៅតាមជួ​រដងទន្លេ​​មេគង្គ​​បានកាត់​​បន្ថយ​​ការប្រើ​​​​ប្រាស់​ទូកកាណូត​​ដើម្បីទៅ​រកស៊ីមុខ​​របរចិញ្ចឹម​​ជីវិត។ លោកបន្តថា៖ ផ្លូវមួយខ្សែនេះ​​ងាយស្រួល​​សំរា​ប់ប្រជាពលរដ្ឋ ចំនួន៦ឃុំ ក្នុងការប្រាស្រ័យទាក់ទងគ្នា ចេញចូលទៅទី​​រួម​ខេត្ត​ជាពិសេសនាំយក​​ផលដំណាំ​ដាំដុះ  បន្លែ បង្កា ទៅលក់នៅទីផ្សារ។

លោកបន្តថា អាជ្ញាធរសហការគ្នាលើកគម្រោងថែរក្សា  ផ្លូវស្ពាន​​នេះ  ក្រោម​​កិច្ចសហ​​ការ​គ្នារវាងឃុំ​នីមួយៗ   រៀបចំកម្លាំង​​ប្រជាការពារ​​ជួយឃ្លាំមើល​​អ្នក ដែល​​ប្រើ​​ប្រាស់រ​ថយន្តធំៗ  មាន​ដឹក​​លើស​​ទម្ងន់ត្រូវថតរូបភាព  យកមករាយការណ៍​​អាជ្ញាធរ​​មាន​​សមត្ថកិច្ច   ដើម្បីហៅ​​មកធ្វើ​​ការ​ណែ​​នាំ។

លោកប៊ុនអឿងប្រជាពលរដ្ឋនៅភូមិបានប៊ុងឃុំសេសានបានបញ្ជាក់ថា៖   ស្ពានមេតុង និងផ្លូវ​​មួយខ្សែនេះពិតជាធានាដល់ការប្រើប្រាស់បានយូរអង្វែង   ហើយប្រជាពលរដ្ឋនៅ​​តាមឃុំនី​​មួយៗត្រូវតែចូលរួមថែរក្សារ     ព្រោះនេះជាទ្រព្យសម្បត្តិ រួមបំរើឱ្យផលប្រយោជន៍ ប្រជាពលរដ្ឋ​ទាំង​អស់គ្នា។

សូមបញ្ជាក់ថា៖ផ្លូវនេះមានប្រវែង២១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ៣៧៦តាម ជួរដងមាត់​ទន្លេសាន ចេញពីឃុំភ្លុក-ស្រុកសេសាន  ដែលគម្រោងរាជរដ្ឋាភិបាល  និងសាងសង់ស្ពាន តាម​បណ្តោយ​ផ្លូវនេះជាស្ពានមេតុងនិង​​ចាក់កៅស៊ូផ្លូវ​​រហូតទៅ​ដល់តំប​ន់​​ទេសចរណ៍បុប្ផាភ្លុក៕