សង្ខេបព័ត៌មានអន្តរជាតិប្រចាំល្ងាចថ្ងៃទី ០៥.០៤.២០

វិទ្យុជាតិកម្ពុុជា

១.អាមេរិក៖ អភិបាលក្រុងញូវយ៉កបានមានប្រសាសន៍ថាការបរិច្ចាគម៉ាស៊ីនជំនួយខ្យល់ដង្ហើមចំនួន ១០០០ គ្រឿងពីប្រទេសចិននឹងដឹកមកដល់ទីក្រុងញូវយ៉កនៅថ្ងៃសៅរ៍នេះ។
ប្រភព ស៊ិនហួរ

២.ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌូទើតេបានបរិច្ចាគប្រាក់ខែរបស់លោកមួយខែដើម្បីជួយដល់មូលនិធិជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។
ប្រភព ស៊ិនហួរ

៣.អង់គ្លេស៖ ក្រុមការងារសុខាភិបាលដែលត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តសានដុងភាគខាងកើតប្រទេសចិនបានចែករំលែកបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ឲ្យទៅប្រទេសអង់គ្លេស។
ប្រភព ស៊ិនហួរ

៤.លីប៊ី៖ អង្គការសហប្រជាជាតិនៅលីប៊ីបានអំពាវនាវដល់គូប្រជែងនៅលីប៊ីទាំងអស់បញ្ឈប់ជម្លោះប្រដាប់អាវុធដែលកំពុងកើតមាននៅក្នុងប្រទេស។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល