សង្ខេបព័ត៌មានអន្តរជាតិប្រចាំល្ងាចថ្ងៃទី ០៤.០៤.២០

វិទ្យុជាតិកម្ពុុជា

១.អេស្ប៉ាញ៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញបាននិយាយថាលោកនឹងស្នើដល់សភាឱ្យបន្តវិធានការទប់ស្កាត់វីរុសឆ្លងរហូតដល់ថ្ងៃទី ២៦ ខែមេសាខាងមុខនេះ។
ប្រភព រ៉យតឺរ

២.ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកបានអំពាវនាវឱ្យប្រទេសរុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីតឈានដល់កិច្ចព្រមព្រៀងមួយឆាប់ៗនេះដើម្បីបញ្ចប់សង្គ្រាមប្រេងរបស់ប្រទេសទាំងពីរ។
ប្រភព រ៉យតឺរ

៣.បរទេស៖ សេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោកបានថ្លែងថាក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារបានយល់ព្រមលើកញ្ចប់ថវិកាសរុបចំនួន ១០០ លានដុល្លារអាមេរិកដល់ប្រទេសហ្កាណាសម្រាប់យុទ្ធនាការប្រឆាំងនឹងវីរុសកូវីដ១៩។
ប្រភព រ៉យតឺរ

៤.មីយ៉ាន់ម៉ា៖ ប្រជាជនក្នុងទីក្រុងយ៉ាំងហ្គោនរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានស្នើសុំឱ្យនៅផ្ទះក្នុងផ្ទះអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល