ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានពង្រឹងវិធានការបង្ការជម្ងឺ(កូវីដ១៩)នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុុជា៖គឹមហឿនស្ទឹងត្រែង

M.C ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែងក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការបង្ការជម្ងឺ(កូវីដ១៩) ដោយបង្កើនកិច្ចសហការជាមួយមន្ត្រីមន្ទីរសុខាភិបាល ស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យ បានល្អប្រសើរ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសចុះពង្រឹងការងារបង្ការជម្ងឺឆ្លង(កូវីដ១៩)ថ្ងៃទី០៤មេសា នៅខេត្តស្ទឹងត្រែងឯកឧត្តម ផៃប៊ុនឈឿនរដ្ឋលេខាធិការប្រចាំការក្រសួងបរិដ្ខាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ខេត្តស្ទឹងត្រែងមានចំនួនជនសង្ស័យដែលបានធ្វើតេស្តសំណាក៩៤នាក់ក្នុងនោះស្រី៣៥នាក់ នេះបើតាមការឱ្យដឹងពីមន្ត្រីមន្ទីរសុខាភិបាលខេត្ត កាលបីថ្ងៃទី០៣មេសាឆ្នាំ២០២០កន្លងមកថ្មីៗនេះ។
ឯកឧត្តម មានប្រសាសន៍បន្តថា៖ ករណីនេះយើងនៅតែសកម្មក្នុងការតាមដានឱ្យបានជាប្រចាំហើយមន្ត្រី ថ្នាក់ដឹកនាំក្រុងស្រុក អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលឱ្យបានទូលាយបន្ថែមទៀត ដើម្បីពង្រឹងការងារបង្ការជម្ងឺកូវីដ១៩នេះឱ្យមានប្រសិទ្ធភាពកុំឱ្យកើតឡើងដល់ប្រជាពលរដ្ឋយើងនៅតាមបណ្តាសហគមន៍ឱ្យសោះ។
លោកសាយកុសល អភិបាលក្រុងស្ទឹងត្រែងបានអះអាងថា៖ករណីនេះអាជ្ញាធរក្រុងក៍បានចាត់ឱ្យចៅសង្កាត់និមួយៗបង្កើនការតាមដានពិនិត្យទៅលើ បងប្អូនប្រជាពលរដ្ឋ ជាពលករ បើមានមកពីប្រទេសថៃ ឬបណ្តាប្រទេសផ្សេងៗ ត្រូវអប់រំពួកគាត់ឱ្យភ្ញាក់រលឹកមកជួបមន្ត្រីសុខាភិបាលឱ្យបានឆាប់ដើម្បីពិនិត្យសុខភាពជាចាំបាច់។

លោកអភិបាលក្រុងបានសាទរចំពោះការយកចិត្តទុកដាក់ទៅលើកិច្ចការពង្រឹងការងារបង្ការជម្ងឺនេះហើយអាជ្ញាធរក្រុងស្រុក និងប្រើប្រាស់កម្លាំងគ្រប់សមាសភាព ដើម្បីចូលរួមជាមួយស្ថាប័នជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ និងនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ការបង្ការជម្ងឺកូវីដ១៩នេះជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក៍បាននាំយកនៅសម្ភារៈប្រើប្រាស់និងបង្ការ រួមមាន -ម៉ាស់ -អាលកុល- ក្រម៉ា- និងអង្ករមួយចំនួនផ្តល់ជូនក្រុមការងារប្រចាំការនៅតាមតំបន់គោលដៅ មាននៅស្រុកសៀមបូក- ស្រុកថាឡាបរិវ៉ាត់ -ស្រុកសេសាន -ស្រុកសៀមប៉ាង- ក្រុងស្ទឹងត្រែង-និងផ្នែកបរិស្ថានដែរ ៕