បទ៖​ សត្រូវឥតស្រមោល ( អ្នកនាង សុន ចាន់ថន )

លោកអ្នកនាងជាទីគោរពនិងជាទីមេត្រី ដើម្បីចូលរួមអបអរសាទរ នៅក្នុងថ្ងៃខួបគម្រប់ ៥០ ឆ្នាំគត់ដែលសម្តេចតេជោនាយករដ្ខមន្ត្រីបានកំណត់យកថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២ ជាថ្ងៃខែឆ្នាំកំណើត និងជាការំឭកនឹកដល់គុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលលោកបានយកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតីលះបង់គ្រប់យ៉ាងបើម្បីជាតិមាតុភូមិដោយមិនខ្លាចនឿយហត់ តស៊ូរំដោះជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ រក្សាសន្តិភាព មានការអភិវឌ្ឍន៍និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស  និងពេលនេះសម្តេចបានតស៊ូពុះពារគ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងជម្ងឺរាតត្បាត កូវីត១៩ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបាននិពន្ធនូវបទចម្រៀងជាច្រើនបទដើម្បីបង្ហាញពីវីរភាពរបស់សម្តេចតេជោ នាពេលនេះសូមគោរពអញ្ជើញលោកអ្នកនាងកំសាន្តនូវបទចម្រៀងក្រោមចំណងជើងថា៖

បទ៖​ សត្រូវឥតស្រមោល

និពន្ធទំនុកច្រៀងដោយ៖ លោក ដួង សុខគា

សម្រួលបទភ្លេងដោយ៖ លោក រិន ធីរិទ្ធ

បច្ចេកទេលសំឡេងដោយ៖ លោក រិន ធីរ៉ា

ច្រៀងដោយ៖ អ្នកនាង សុន ចាន់ថន

ផលិតនិងរក្សាសិទ្ធិដោយ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា