លោក​ សាំ​ ពិសិដ្ឋ​​ ប្រកាសបរិច្ចាគប្រាក់បៀវត្សជាប្រធានមន្ទីរ​សារធារណ​ រាជធានីភ្នំពេញ​ ចំនួន៦លានរៀល​ ​ដេីម្បី​ចូល​រួម​ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩​ ជាមួយ​រាជ​រដ្ឋាភិបាល​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


​ រាជធានីភ្នំពេញ​៖​ ដេីម្បី​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​ លោក​ សាំ​ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៦ខែ ក្នុង​មួយខែ​១លានរៀល សរុបចំនួន​៦លានរៀល​​​ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ចូលរួមក្នុងសកម្មភាព បង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩​ ។