លោក​ កេីត​ ឆែ​ ប្រកាសបរិច្ចាគប្រាក់បៀវត្សជាអភិបាលរងរាជធានីភ្នំពេញ ចំនួន៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

 រាជធានីភ្នំពេញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ លោកកេីតឆែបានប្រកាសបរិច្ចាគប្រាក់បៀវត្សជាអភិបាលរងរាជធានីភ្នំពេញ ចំនួន៧ខែ ចាប់ពីខែមេសាដល់ខែតុលាឆ្នាំ២០២០ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

  គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញាឆ្នាំ២០២០៕