លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បរិច្ចាកប្រាក់ខែផ្ទាល់ខ្លួន៥ខែ ឬស្មេីនឹង៨០ម៉ឺនរៀលក្នុងមួយខែ សម្រាប់ចូលរួមក្នុងសកម្មភាព បង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ ដើម្បីចូលរួម បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាការចូលរួមជាមួយរាជរដ្ឋាភិបាលផងនោះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបរិច្ចាកថវិកាប្រាក់ខែ ផ្ទាល់ខ្លួន ចំនួន៥ខែ ចាប់ពីខែមេសា ដល់ខែសីហាឆ្នាំ២០២០ ឬចំនួន៨០ម៉ឺនរៀលក្នុងមួយខែ ជូនដល់គណៈកម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំង ជំងឺ កូវីដ ១៩​ ។