មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភា អះអាងថា ប្រជាពលរដ្ឋយល់ដឹងច្រើនពីវិធានការការពារជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ០៣ ០៤ ២០៖

មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភា អះអាងថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធានការ ការពារជំងឺកូវិដ១៩ បន្ទាប់ពីជំងឺនេះបានកំពុងរាលត្បាតយ៉ាងកាចសាហាវពាសពេញលើពិភពលោក។
ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានសង្កេតឃើញថា មានប្រជាពរដ្ឋមួយចំនួនច្រើន បានបង្កើនអនាម័យ ការពាក់ម៉ាស និងផ្ដាច់ខ្លួននៅដោយឡែកពីគ្នា បានយ៉ាងល្អប្រសើរ និងត្រឹមត្រូវបំផុត ។
ឯកឧត្ដមបានបញ្ជាក់ថា ការចូលរួមបង្កើនអនាម័យរបស់ប្រជាពលរដ្ឋនេះ ដើម្បី ការពារទប់ស្កាត់ និងជៀសផុតពីជំងឺកូវិដ១៩យ៉ាងមានប្រសិទ្ធភាព។
«ទឹកចិត្ដតបស់ប្រជាពរដ្ឋការចូលរួមនេះ ចឹងដើម្បីឆ្លើយតបទៅការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលប្រជាជនចូលរួមនៅតាមមូលដ្ឋានក្ដី តាមខេត្ដក្ដី តាមស្រុក តាមភូមិ តាមឃុំ មានទាំងការផ្ដាច់ខ្លួន ការអនាម័យ មានការស្នាក់នៅតាមផ្ទះដោយមិនចាំបាច់គឺគាត់មិនចេញ និងប្រើម៉ាស អាកុលលាងដៃជាញឹកញាប់ផងដែរ»។
ជាមួយគ្នានេះ ឯកឧត្ដមអំពាវនាវឱ្យប្រជាពរដ្ឋបន្ដចូលរួមរក្សាអនាម័យ និងការពារខ្លួនបន្ថែមទៀត ដើម្បីឆ្លងផុតនៅដំណាក់កាលនេះ តាមរយៈការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩៕