ចិនប្រគល់សម្ភារៈ និងគ្រឿងបរិក្ខាពេទ្យមួយចំនួនជូនរាជរដ្ឋាភិបាលកម្ពុជា

វិទ្យុជាតិកម្ពុជា៖ វ៉ែន សុវុទ្ធី៖

រដ្ឋាភិបាលចិនបានប្រគល់សម្ភារនិងគ្រឿងបរិក្ខាពេទ្យមួយចំនួនជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងCovid-19 នៅកម្ពុជាឲ្យមានប្រសិទ្ធិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា សម្ភារៈនិងគ្រឿងបរិក្ខាពេទ្យដែលជាអំណោយរបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍនិងអង្គការសង្គមចិនផ្សេងៗទៀតដែលមានម៉ាស់អាវការពារខ្លួន និងថ្នាំបុរាណចិន មានតម្លៃប្រជា ១លាន១សែន៣ម៉ឺនយ័ន្តផ្តល់មកកម្ពុជានាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ចំពោះកម្ពុជា ខណៈដែលកម្ពុជាកំពុងត្រូវការសម្ភារបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធនិងការរីករាលដាលនៃជំងឺកូវិដ១៩ ។
មានប្រសាសន៍នៅក្នុងពិធីប្រគល់ជំនួយនៅព្រឹកថ្ងៃទី៣ ខែមេសា នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបន្តថា កាយវិការសប្បុរសនេះ បានឆ្លុះបញ្ជាំងយ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងកំឡុងពេលនៃការផ្ទុះឡើងជំងឺដ៏កាចសាហាវនេះនៅកម្ពុជា ហើយកម្ពុជាក៏ទទួលបានជំនួយយ៉ាងច្រើនពីរដ្ឋាភិបាលចិនផងដែរ។
កាយវិការដល់សប្បុរសនេះឆ្លុះបញ្ជាំងរវាងប្រទេសនិងប្រជាជននៃប្រទេសយើងទាំងពីរក្នុងជំនោបជាមួយឯកឧត្តម វ៉ាង វិនធានក៏បានរំលឹកនៅកាយវិការជាការគាំទ្រនិងសាមគ្គីភាពដែលសម្តេចតេជោបានបង្ហាញនិងអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងបេកាំងស្របពេលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនិងជំងឺកូវិដ១៩ដែលនេះជាការបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនិងការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំចំពោះប្រជាជនចិន។
ឯកឧត្ដមឧបកនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងប្រជាចិន ដែលតែងតែជួយដល់ប្រទេសកម្ពុជាក្នុងពេលគ្រាមានអាសន្ន និងបានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមរបស់កម្ពុជាផងដែរ។
ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ជំនួយដែលបានផ្ដល់ឱ្យកម្ពុជានាពេលនេះ នឹងជួយបង្កើនប្រសិទ្ធប្រភាពក្នុងការព្យាបាល និងទប់ស្កាត់ការឆ្លងជំងឺកូវិដ១៩នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពរដ្ឋកម្ពុជា។
ឯកឧត្ដម វ៉ាង វិនធាន បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងបន្ដជួយដល់កម្ពុជាលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គមរបស់ឱ្យកាន់តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា ជំនួយ និងសម្ភារៈរបស់អង្គការរដ្ឋាភិបាលចិនផ្ដល់នាពេលនេះ រួមមាន ម៉ាស ២០ម៉ឺនសន្លឹក អាវការពារខ្លួនជាង ៧ពាន់ឈុត និងថ្នាំបុរាណចិនចំនួន៨៤០កញ្ចប់៕